អំណាចរបស់មេកន្ទ្រាញជនជាតិ Ba Na

(VOVWORLD) -  ជាប្រពៃណីអស់រយៈពេលរាប់រយឆ្នាំមកហើយ ភូមិនីមួយៗនៃបណ្តាជនជាតិតំបន់ខ្ពង់រាប Tay Nguyen សុទ្ធតែមានមេកន្ទ្រាញម្នាក់ជាមេភូមិ។ កាលពីនៅវ័យក្មេង ពួកគេអាចជាអ្នកចម្បាំងក្លាហានឬអ្នកផលិតដ៏ពូកែម្នាក់ដែរ។  នៅពេលចាស់ជរាទៅ ពួកគេបានក្លាយជាមេកន្ទ្រាញដ៏មានអំណាច - អំណាចត្រង់ថា មកពីការកោតសរសើរពីអ្នកភូមិគ្រប់រូប។  ព្រោះថា មេកន្ទ្រាញ មេភូមិទាំងអស់នេះ គឺជារតនសម្បត្តិនៃបទពិសោធន៍ផលិតភាព បទពិសោធន៍នៃអាកប្បកិរិយានិងជាមជ្ឈ មណ្ឌលនៃសាមគ្គីភាពសហគមន៍នៅក្នុងភូមិស្រុកតែម្តង។

អំណាចរបស់មេកន្ទ្រាញជនជាតិ Ba Na - ảnh 1 មេកន្ទ្រាញ A Huynh (រូបថតៈ baokontum.com.vn)

កាលពីយូរណាស់មកហើយ ជនជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen តែងតែរស់នៅក្នុងតំបន់ព្រៃភ្នំ ហើយជីវភាពរស់នៅភាគច្រើនគឹអាស្រ័យលើធម្មជាតិ ដូច្នេះបង្កើតឡើងនូវទំនៀមទម្លាប់និងជំនឿប្រពៃណីដូចជា ការគោរពបូជាព្រះអាទិត្យ ព្រះភ្លើង  ព្រះទឹក ព្រះភ្នំ ព្រះទន្លេ ព្រះព្រៃ, ព្រះស្រូវ... ជនជាតិភាគតិចនេះ គេតែង តែរៀបចំពិធីបុណ្យដោយបួងសួងសូមទេវតាប្រទានពរនូវរដូវអំណោយផលនិងដើមឈើលូតលាស់។ ថ្វីត្បិតតែរស់នៅតាមព្រៃភ្នំ ហើយប្រឈមនឹងការគំរាមកំហែងពីធម្មជាតិដែលទាមទារឲ្យមនុស្សត្រូវមានភាពក្លាហាន មានបទពិសោធន៍និងមានកិត្យានុភាពដើម្បីនាំមកភាពសុខដុមជូនសហគមន៍និងជួយភូមិ ស្រុកឆ្លងផុតរាល់ការលំបាកផងដែរ។ ហេតុដូច្នេះបានជា បានបង្កើតឡើងមេភូមិ ដែលអ្នកភូមិគេគោរពនិងស្រឡាញ់ហៅថា មេកន្ត្រាញតែម្តង។ មេកន្ទ្រាញមិនអាចខ្វះបាន សម្បីតែមួយថ្ងៃក៏ដោយ ព្រោះថា មេកន្ទ្រាញជាអ្នករក្សាសាមគ្គីភាព និងជាអ្នកគ្រប់គ្រងនូវជីវភាពខាងវប្បធម៌ ស្មារតីរបស់អ្នកភូមិគ្រប់រូប។

ក៏ដូចជាក្រុមជនជាតិភាគតិចផ្សេងទៀតនៅតំបន់ Tay Nguyen ដែរ សម្រាប់ជន ជាតិ Ba Na វិញ អំណាចកំពូលគឺជាទំនៀមទម្លាប់ប្រពៃណីដែលក្នុងនោះ មេកន្ទ្រាញគឺជានិមិត្តរូបនៃយុត្តិធម៌និងសុចរិតភាព ជាចៅក្រមដោះស្រាយកិច្ចការទាំងអស់ក្នុងភូមិ។ រីឯអ្នកភូមិវិញ គឺត្រូវគោរពតាមការចាត់ចែងទាំងអស់របស់មេកន្ទ្រាញផងដែរ។ បណ្ឌិត Bui Van Dao អតីតនាយកវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមតំបន់ Tay Nguyen បានលើកឡើងថា៖ “តាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ Ba Na  តែងតែឆ្លុះបញ្ចាំងពីតួនាទីរបស់មេកន្ទ្រាញដែលស្ថិតក្នុងក្រុមអ្នកសម្របសម្រួលដោយការចូលរួមរបស់សមាជិកច្រើនរូប។  អាស្រ័យលើករណីនីមួយៗនិងរឿងហេតុកើតឡើងយ៉ាងដូចម្ត៉េចដែលក្រុមសម្របសម្រួលនឹងពិចារណាហើយដោះស្រាយ។ និន្នាការទូទៅគឺជាការបង្រួបបង្រួមដោយមានកម្រិតទប់ស្កាត់ចំពោះបុគ្គលនិងជនល្មើសដើម្បីទាញយកបទពិសោធន៍”។

មេកន្ទ្រាញមិនមែនជាទេវតាទេ ប៉ុន្តែជានិច្ចកាលជាទីបង្អែកស្មារតីរបស់សហគមជនជាតិភាគតិចទាំងមូល។ ពេលរាត្រីមកដល់ ជុំវិញចង្ក្រាន  ព្រឹទ្ធាចារ្យក្នុងភូមិ តែងតែនាំគ្នា ទៅសំណេះសំណាលនៅផ្ទះរបស់មេកន្ទ្រាញ។ ពួគគេចាត់ទុកមេកន្ទ្រាញជាសព្វវចនាធិប្បាយ ជួយឲ្យកូនចៅស្គាល់ពីអ្វីជាខុស អ្វីជាត្រូវ ដើម្បីមានការប្រតិបត្តិឲ្យសមរម្យ ជាពិសេសដើម្បីចេះរក្សាទំនាក់ទំនងរវាងមនុស្សជាមួយមនុស្សនិងរវាងមនុស្សជាមួយធម្មជាតិផងដែរ។

ក្នុងជីវភាពប្រចាំថ្ងៃ ជនជាតិ Ba Na តែងតែប្រកាន់យកនូវច្បាប់ប្រពៃណីជាត្រីវិស័យ សម្រាប់សកម្មភាពទាំងអស់។  សហគមន៍នឹងយោងតាមច្បាប់ប្រពៃណីដើម្បីពិនិត្យមើលគ្នាទៅវិញទៅមក។ សមាជិកណាដែលបំពានច្បាប់ប្រពៃណី គឺត្រូវមេន្ទ្រាញអនុលោមតាមនោះដើម្បីធ្វើការវិនិច្ឆ័យទោស។  លោកស្រី H'Dam ជនជាតិ Ba na ខេត្ត Gia Lai បានឱ្យដឹងថា៖ “ប្រសិនបើមានបញ្ហាណាមួយត្រូវការសម្រេចចិត្តរបស់សមូហភាពនេះគឺសមាជិកនៃក្រុមសម្របសម្រួលនឹងជួបជុំគ្នាដើម្បីពិភាក្សា ។ មេកន្ទ្រាញនឹងបកស្រាយនូវចំណុចខុស ត្រូវ ក៏ដូចជាវិធីដោះស្រាយបញ្ហានេះ។ មេ កន្ទ្រាញជាអ្នកសម្រេចថា ករណីនោះនឹងដោះស្រាយយ៉ាងដូចម្ត៉េចផងដែរ”។

យោងតាមបណ្ឌិត Bui Van Dao បច្ចុប្បន្ននេះ តុលាការក្នុងសហគមន៍ជនជាតិ Ba Na លែងមានទៀតទេ ហើយគ្រាន់តែមានតួនាទីរបស់មេកន្ទ្រាញប៉ុណ្ណោះ។ មេកន្ទាញជាខ្សែតភ្ជាប់ទំនាក់ទំនងរវាងប្រពៃណីនិងបច្ចុប្បន្នកាល។ នារយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្តនានានៅតំបន់ Tay Nguyen មានវិធីល្អជាច្រើនក្នុងការពង្រីកតួនាទីរបស់មេកន្ទ្រាញ អ្នកដែលមានកិត្យានុភាពក្នុងការកសាងប្រព័ន្ធនយោបាយមូលដ្ឋាន។  អស់រយៈពេល៣០ឆ្នាំនៃការផ្លាស់ប្តូរថ្មី តួនាទីរបស់មេកន្ទ្រាញកាន់តែមានកិត្យានុភាព ពោលគឺភូមិនីមួយៗត្រូវបានតែងតាំងមេកន្ទ្រាញនិងព្រឹទ្ធាចារ្យភូមិច្រើនរូប ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរក្នុងការចលនាប្រជាជន។ ប្រសិនបើកាលពីមុននេះ មេកន្ទ្រាញនិងព្រឹទ្ធាចារ្យភូមិ គ្រាន់តែមានមុខងារសាសនានិងរក្សាទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែសព្វថ្ងៃនេះ ពួកគេសហការយ៉ាងល្អជាមួយប្រព័ន្ធនយោបាយមូលដ្ឋាន ដើម្បីលើកទឹកចិត្តអ្នកភូមិឱ្យគោរពតាមគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ