អត្តសញ្ញាណវប្បធម៍របស់ជនរួមជាតិ M’Nong នៅដំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម
TO TUAN -  
|
អត្តសញ្ញាណវប្បធម៍របស់ជនរួមជាតិ M’Nong នៅដំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម (Internet) |
Vovworld-រហូតមកដល់ឥឡូវនេះ ជនរួមជាតិ M’Nongនៅរក្សាជំនឿទៅលើ
ជំនឿពពួកទេវតា។ តាមទំនៀមទំលាប់ ក្រោយរដូវប្រមូលផលនីមួយៗ ជនរួម
ជាតិ M’Nong បែជារៀបចំពិធីការ-ពិធីបុណ្យ សំដៅថ្លែងអំណរគុណបណ្ដាទេវតា
មេឃដីជីដូនជីតាដែលបានថែរក្សាឲ្យជនគ្រប់រូបទទួលបានរដូវអំណោយផល ចិញ្ចឹមសត្វបានច្រើន។ បណ្ដាពិធីបុណ្យដូចជា ពិធីបុណ្យស្រាអិច អំណររដូវ
អំណោយផល ពិធីអាពារហ៍-ពិពារហ៍ជាដើម។ លោកស្រី Luong Thi Son នាយិការ
សារមន្ទីជនជាតិវិទ្យាខេត្ត Dac Lac បានឲ្យដឹងថា៖
“ឥឡូវនេះជនរួមជាតិ M’Nong នៅរក្សាពិធីបុណ្យជាច្រើនដូចជាពិធីសែន
ព្រេនស្រូវថ្មី ពិធីបួងសួងសូមឲ្យមានភ្លៀងធ្លាក់ ពិធីបួងសួងសូមឲ្យមានរដូវ
អំណោយផល។ ប៉ុន្តែ មានពិធីធំមួយដែលត្រូវបានជនរួមជាតិគោរពគឺពិធីបុណ្យ
សព។ ពិធីបុណ្យសពនៅតែបានរៀបចំឡើងនៅដំបន់ Ea Sup និងភូមិ Don របស់
ខេត្ត Dac Lac។ មានពិធីបុណ្យធំមួយទៀតគឺពិធីបុណ្យប្រណាំងដំរីរបស់ជនរួម
ជាតិ M’Nong។ ឥឡូវវាបានក្លាយទៅជាពិធីបុណ្យរបស់ខេត្តទាំងមូល។”
ពិធីបុណ្យសព(ពិធីដង្កែរអ្នកស្លាប់)ត្រូវបានជនរួមជាតិ M’Nong គោរពណាស់ ពីព្រោះតាមទស្សនាទានរបស់ជនរួមជាតិ M’Nong អ្នកដែលទទួលមរណៈភាព
នោះព្រលឹងរបស់គេនៅតែរក្សាទំនាក់ទំនងជាមួយអ្នកនៅរស់។ ដោយហេតុនេះ
ក្រោយពេលទទួលមរណៈភាព គ្រួសារនៅតែធ្វើពិធីសែនបាយសម្ល។ពី៣ដល់៥
ឆ្នាំក្រោយនោះ ប្រជាជនក្នុងភូមិបានរៀបចំពិធីបុណ្យសព។ តាមទំនៀមទំលាប់ បន្ទាប់ពីពិធីបុណ្យសព គេមិនរំលឹកដល់អ្នកស្លាប់ទៀតឡើយនិងចាត់ទុកថាអ្នក
ស្លាប់បានទៅកាន់សុគតិភព។ លោកស្រី Nguyen Thi Ngoc កម្មាភិបាលស្រាវជ្រាវ
ជនជាតិនៅខេត្ត Dac Lac បានឲ្យដឹងថា៖
“ស្របតាមលក្ខណៈសេដ្ឋកិច្ចរបស់គ្រួសារដែលគេធ្វើពិធីបុណ្យសព។ គ្រួសារបានកាប់ជ្រូកមាន់ដើម្បីអញ្ចើញអ្នកភូមិ ឲ្យអ្នកចូលព្រៃយកឈើឆ្លាក់រូបសំណាករ (ដែលបានហៅថារូបបដិមារផ្ទះផ្នូរ)។ បណ្ដារូបបដិមារនេះបានផ្សាភ្ជាប់ជាមួយ
ជីវភាពរស់នៅរបស់អ្នកស្លាប់ដូចជា រូបដំរី បក្សីសត្វ មនុស្សបុកអង្ករជាដើម ដើម្បី
បង្ហាញមនោសញ្ចេតនាជាមួយអ្នកស្លាប់។”
ដល់ឥឡូវនេះជនរួមជាតិ M’Nong នៅតែរក្សាបានផ្នែកអត្តសញ្ញាណវប្បធម៍វិសេសវិសាលរបស់ខ្លួន ក្នុងនោះជនរួមជាតិ M’Nong នៅភូមិ Don នៅតែរក្សារបរ
ចិញ្ចឹមដំរីដ៏ល្បីឈ្មោះ។ ជាពិសេសគេនៅរក្សាបានចង្វាក់ចម្រៀងប្រជាប្រិយពោពេញទៅដោយមនោសញ្ចេតនានិងបណ្ដាវីរកថា។
សហគមន៍ជនរួមជាតិ M’Nong នៅកន្លែងជាច្រើននៅតែរក្សាបានជីវភាពខាងវប្បធម៍វិសេសរបស់ជនជាតិខ្លួននិងត្រូវបានរដ្ឋអំណាចស្ថាប័នមានសមត្ថកិច្ចនៅដំបន់ក៏បានយកចិត្តទុកដាក់ដល់ការអភិរក្សនិងពង្រីករាល់តំលៃវប្បធម៍ប្រពៃណី
នេះ។ លោកស្រី Luong Thi Son នាយិការសារមន្ទីជនជាតិវិទ្យាខេត្ត Dac Lac បាន
ឲ្យដឹងថា៖
“រដ្ឋបានអនុវត្តវិធានការរបៀបជាច្រើនដើម្បីអភិរក្សផ្នែកវប្បធម៍ស្ដាបណ្ដាពិធី
បុណ្យប្រពៃណី រៀបចំបង្រៀនវិជ្ជាជីវៈ បង្រៀនរបាំវាយគង់ឃ្មោះជាដើម។ ប្រការ
សំខាន់គឺជំរុញការងារឃោសនាចលនាប្រជាជនដើម្បីឲ្យគេស្រឡាញ់វប្បធម៍
ប្រពៃណីរបស់ខ្លួន។”
នៅបណ្ដាដំបន់ស្ថាប័នបានបើកជំរុំនិពន្ធតូរតន្ត្រីអក្សរសាស្ត្រនិទានវីរកថាជា
ដើម។ បណ្ដាសកម្មភាពជាក់ស្ដែងនេះបាននិងកំពុងជួយឧបត្ថម្ភជនរួមជាតិ M’Nong រក្សាបានផ្នែកវិសេសវិសាលរបស់វប្បធម៍ជនជាតិខ្លួនក្នុងនិន្ននាការសមាហរណកម្ម
និងអភិវឌ្ឍន៍៕
TO TUAN