ឧបករណ៍បបាញ់ដំរីរបស់ Ama Kong
TO TUAN -  
|
ឧបករណ៍បបាញ់ដំរីរបស់ Ama Kong (dantri.com.vn) |
Vovworld-រាល់ឧបករណ៍នោះរួមផ្សំជាមួយរូបភាព ភាពយន្តឯកសារដ៏ថ្លៃថ្លា
នៅសារៈមន្ទីបានរួមចំណែកកសាងរូបភាពភ្លឺស្វាងអំពីការបបាញ់ដំរីព្រៃមុននេះ
របស់ជនរួមជាតិ M’Nong។ សាស្ត្រាចារ្សបណ្ឌិត Vo Quang Trong នាយកសារៈ
មន្ទីជនជាតិវិទ្យាវៀតណាមបានចាត់ទុកថា៖
“នេះជាលើកដែលដំបូងសារៈមន្ទីបានទទួលសម្រាំងដ៏ធំមួយដោយជនជាតិភាគ
តិចនៅដំបន់ Tay Nguyen ប្រគល់ជូន។ ទី២គឺសម្រាំងនេះផ្សាភ្ជាប់ជាមួយកេរ៌្តឈ្មោះរបស់ហ្មល្បីឈ្មោះ Ama Kong និងរបរបបាញ់ដំរី។ ដោយឧបករណ៍ទាំងនេះ Ama
Kong បបាញ់ទាក់ដំរី២៩៨ក្បាល។ ជាងនេះទៅទៀតនៅមានតំលៃវប្បធម៍ទំនៀម
ទំលាប់ជីវភាពរស់នៅរបៀបរស់នៅរបស់ជនរួមជាតិ M’Nong។”
Ama Kong មានឈ្មោះពិតគឺ Y Prong Eban។ លោកល្បីឈ្មោះជាអ្នកបបាញ់បានដំរី
ព្រៃច្រើនបំផុតនៅភូមិ Don ដោយផ្សាំងបានដំរីព្រៃចំនួន២៩៨ក្បាលនិងត្រូវបាន
ហៅថា ស្ដេចហ្មដំរី។ លោកធ្លាប់បានថ្វាយដំរីជូនស្ដេចថៃ ស្ដេចឡាវ ទៅបបាញ់ដំរី
ជាមួយស្ដេច Bao Dai (ស្ដេចចុងក្រោយរបស់វៀតណាម)។
លោក Kham Phet Lao កូនប្រុសទី១០របស់ Ama Kong (ដែលកំពុងរស់នៅភូមិ
Ko Tam ឃុំ Ea Tu ទីក្រុងBuon Ma Thuot ខេត្ត Dac Lac បានឲ្យដឹងថា ឧបករណ៍បបាញ់
និងទាក់ដំរីនេះមានអាយុកាលជាង១០០ឆ្នាំរបស់ត្រកូល Khun Ju Nop ជនជាតិ Po
Nong (ជនជាតិ M’Nong) ដែលល្បីឈ្មោះក្នុងអំឡុងជាង១សតវត្សដោយរបរបបាញ់
ដំរី។ គ្រួសារលោក Kham Phet Lao បានសំរេចចិត្តជូនសម្រាំងឧបករណ៍របស់ត្រកូលឲ្យសារៈមន្ទីជនជាតិវិទ្យាវៀតណាមដោយមានបំណង៖
“នេះជាវត្ថុពិសិដ្ឋរបស់ជីដូនជីតា។ ខ្ញុំមិនចាប់ដំរីទៀតឡើយ។ ឧបករណ៍ទាំង
នេះបានក្លាយទៅជាវត្ថុ តាំងបង្ហាញវត្ថុទាំងនេះដើម្បីភ្ញៀវទេសចរណ៍ទស្សនា។ ឪពុកទទួលមរណភាពហើយ ប៉ុន្តែសុំម្ដាយបញ្ជូនឲ្យសារៈមន្ទី។”
ក្រៅពីឧបករបបាញ់ដំរីដែលបានប្រគល់ជូនសារៈមន្ទីជនជាតិវិទ្យាវៀតណាម
គ្រួសារលោក Kham Phet Lao នៅបានរក្សាសម្រាំងបបាញ់ដំរីចំនួន២ផ្សេងទៀត
ដោយជីដូនជីតាបន្សល់ទុកមកក្នុងផ្ទះឈើព្រៃបុរាណមានអាយុ១២០ឆ្នាំនៅឃុំ Krong
Na ស្រុក ភូមិ Don ខេត្ត Dac Lac។ ទោះបីជារបរបបាញ់ទាក់ដំរីព្រៃនៅមិនសល់ទៀត
ដូចជាជីដូនជិតាមុននេះក្តី ប៉ុន្តែសម្រាំងវត្ថុបបាញ់ដំរីរបស់ Ama Kong នៅមានគ្រប់
គ្រាន់ដើម្បីឆ្លុះបញ្ចាំងដ៏រស់រវើកអំពីតួនាទីរបស់សត្វដំរីក្នុងជីវភាពខាងវប្បធម៍របស់
ជនរួមជាតិ M’Nong នៅដំបន់ភូមិ Don ខេត្ត Dac Lac និយាយដោយឡែកនិងនៅដំបន់
Tay Nguyen និយាយរួម៕
TO TUAN