AFF វាយតម្លៃខ្ពស់ចំពោះលទ្ធភាពនៃទទួលរង្វាន់ជើងឯកនៅ Seagames របស់កីឡាករបាល់ទាត់ U22 របស់វៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី ១ ខែធ្នូ ក្រុមកីឡាបាល់ទាត់ U22 វៀតណាមទទួលបានជ័យជម្នះក្នុងទ្ធផល ២ - ១ ទៅលើគូប្រកួតខ្លាំង គឺក្រុមកីឡាករបាល់ទាត់ U22 ឥណ្ឌូណេស៊ី ក្នុងវគ្គប្រកួតលើកទី ៣ នៃការប្រកួតកីឡាបាល់ទាត់សម្រាប់បុរស SeaGames 30 ។ ជាមួយនឹងជ័យជំនះនេះ U22 វៀតណាមទទួលបានការវាយតម្លៃខ្ពស់ណាស់ពីសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ។
AFF វាយតម្លៃខ្ពស់ចំពោះលទ្ធភាពនៃទទួលរង្វាន់ជើងឯកនៅ Seagames របស់កីឡាករបាល់ទាត់ U22 របស់វៀតណាម - ảnh 1 កីឡាករបាល់ទាត់ U22 វៀតណាមនៅ SeaGames 30 (រូបថត៖ vov.vn)

បន្ទាប់ពីការប្រកួត AFF បានសរសេរលើកេហទំព័ររបស់ខ្លួនថា៖ U22 វៀតណាមឈ្នះលើឥណ្ឌូណេស៊ីបន្ទាប់ពីបានឈ្នះទាំង ២ នៃការប្រកួតដំបូងទៅលើក្រុមកីឡាបាល់ទាត់ព្រុយណេ (៦-០) និងឡាវ (៦-១) ។ U22 វៀតណាមបានបង្ហាញអំពីលក្ខណៈគុណសម្បត្តិ របស់ខ្លួន ដែលអាចជួយឱ្យគេដណ្តើមបានមេដាយមាសស៊ីហ្គេមលើកដំបូងចាប់តាំងពីឆ្នាំ ១៩៥៩ ហើយនេះគឺជាការវិលត្រឡប់នូវប្រៀបដ៏ខ្លាំងក្លា ដើម្បីទទួលបាន ៣ ពិន្ទុទាំងស្រុង បន្ទាប់ពីត្រូវបានគូប្រកួតស៊ូតចូលទី១គ្រាប់នៅតង់ទី ១ ក៏ដោយ។ ទន្ទឹមនឹងនេះ ការបរាជ័យគឺមានន័យថាឥណ្ឌូណេស៊ីត្រូវតែតស៊ូអស់ពីកម្លាំងកាយចិត្តនៅពេលប៉ះក្រុមបាល់ទាត់ថៃ ដើម្បីដណ្តើមសំបុត្រមួយឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ