ARF-20 និង EAS-3 សង្កាត់ធ្ងន់ទៅលើការធានាសន្តិភាពស្ថិរភាពនិងសន្តិសុខលើសមុទ្រ

(VOVworld) – សន្និសីទរដ្ឋមន្ត្រីការបរទេសក្នុងក្របខ័ណ្ឌវេទិការតំបន់អាស៊ានលើកទី
 ២០ (ARF-20) និងសន្និសីទជាន់ខ្ពស់រដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ារលើក ទី ៣ (EAS-3) បានប្រារូពឡើងនៅប្រទេសប៊្រុយណេ។ ក្នុងសន្និសីទ  ARF-20 បណ្ដារដ្ឋមន្ត្រីបានសង្កត់
ធ្ងន់ថា៖ ARF ត្រូវបន្តពង្រីកតួនាទីម្ចាស់ការរបស់ខ្លួនក្នុងការជំរុញការប្រតិបត្តិតាមរាល់
គោលការណ៍ក្នុងតំបន់ ក៏ដូចជា ច្បាប់អន្តរជាតិ បង្កើន ការសន្ទនា កសាងទំនុកទុកចិត្ត ដោះស្រាយជំលោះដោយសន្តិវិធី​ ជាដើម។ ដោយឈរលើមួលដ្ឋាននេះ ARF ត្រូវអនុវត្ត
ល្អបណ្ដាកម្មវិធីដែលបានដាក់ចេញលាឆតត្រដាងដោយជំហានៗបណ្ដាសកម្មភាពការ
ទូតបង្ការឲ្យបានសមស្របរាល់គោលការណ៍និងនិយមន័យរបស់ ARF និងផែនការការ
ងារអំពីការទូតបង្ការ។ បណ្ដាប្រទេសក៏បានស្វាគមរការដែល អាស៊ាននិងចិន​នឹងដំណើរ
ការពិគ្រោះយោបល់ជាផ្លូវការ ដើម្បីទទួលបានក្រមប្រតិបត្តិតំបន់លើសមុទ្រខាងកើត COC យ៉ាងឆាប់ៗ។

ក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ារលើកទី ៣ (EAS-3) បណ្ដារដ្ឋមន្ត្រីបានសង្កត់
ធ្ងន់ថា៖ ត្រូវបន្តជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិ ការលើវិស័យអាទិភាព ដូចជា ៖ ហិរញ្ញវត្ថុ
ថាមពល អប់រំ ទប់ទល់នឹងគ្រោះធម្ម​ជាតិនិងការតភ្ជាប់អាស៊ាន ប្រកបដោយប្រសិទ្ធភាព
និងសកម្ម។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសត្រូវបង្កើនការផ្សារភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ តាម
រយៈការជំរុញដំណើរការចរចារកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់
(RCEP) នាឆ្នាំ ២០១៥ យ៉ាងឆាប់ៗ។ បណ្ដារដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការធានាសន្តិភាពស្ថិរភាពនិងសន្តិសុខលើសមុទ្រក្នុងតំបន់ ជាពិសេសគឺ សមុទ្រខាង
កើត៕

ARF-20 និង EAS-3 សង្កាត់ធ្ងន់ទៅលើការធានាសន្តិភាពស្ថិរភាពនិងសន្តិសុខលើសមុទ្រ - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេសក្នុងក្របខ័ណ្ឌវេទិការតំបន់អាស៊ាន លើកទី ២០ (ARF-20) និងសន្និសីទជាន់ខ្ពស់រដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ារលើក ទី ៣ (EAS-3) បានប្រារូពឡើងនៅប្រទេសប៊្រុយណេ។ (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ