Binh Duong ផ្តោតការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ពលករនៅក្នុងតំបន់ឧស្សាហកម្ម

Binh Duong ផ្តោតការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ពលករនៅក្នុងតំបន់ឧស្សាហកម្ម - ảnh 1
Binh Duong ផ្តោតការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ពលករនៅក្នុងតំបន់ឧស្សាហកម្ម

          (VOV)_នាថ្ងៃទី២៨មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam
រួមជាមួយថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ននានាទៅស្រាវជ្រាវជីវភាពរស់នៅ​របស់ប្រជាកម្មករ ពលករ នៅតំបន់ឧស្សាហកម្ម ខេត្ត Binh Duong ។ ថ្លែងមតិ​នៅទីនេះ ឧបនា
យករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអះអាងថា៖​ រដ្ឋាភិ​បាលជានិច្ចកាល
យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កម្មករ ពលករ​នៅក្នុងតំបន់ឧស្សាហកម្ម
 ដែលក្នុងនោះមានខេត្ត Binh Duong។ ទន្ទឹមនឹង​នោះ​ លោកក៏បានជូនដំណឹងថា៖ 
ដំណើរបំពេញការងារលើកនេះគឺស្រាវជ្រាវ ស្វែងរកដំណោះស្រាយ គោនយោបាយ ក
សាងគំរោងការណ៍ថែទាំសំរាប់កម្មករ ពលករអោយកាន់តែជាក់ស្ដែងថែមទៀត។

          នាថ្ងៃដដែល នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Duong ឧប
នាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើរដ្ឋអំណាចតំបន់ ក៏ដូចជាគ្រប់​ក្រសួង​
ស្ថាប័ន ត្រូវយកចិត្តទុកដាក់ថែមទៀតចំពោះជីវភាពរស់នៅរបស់កម្មករ ​ពលករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ