|
Can Tho ត្រូវខំប្រឹងប្រែងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដំបន់វាលទំនាបទន្លេ Cuu Long (VOV) |
Vovworld-ទីក្រុង Can Tho នាព្រឹកថ្ងៃទី២៩ធ្នូបានរៀបចំពិធីរំលឹកខួបលើកទី
១០នៃទិវាទីក្រុង Can Tho ចំណុះមជ្ឈឹម(ទី២មករា)។ ថ្លែងមតិនៅពិធីនេះ លោក
Le Hong Anh សមាជិកការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានកត់សម្គាល់និងវាយតំលៃខ្ពស់រាល់សមិទ្ធិដែលបក្សភាគរដ្ឋអំណាចនិងប្រជាជនទីក្រុង Can Tho ដែលធ្វើបានក្នុងរយៈពេល១០ឆ្នាំកន្លងមក។ លោក Le Hong Anh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល
ខាងមុខ Can Tho ត្រូវខំប្រឹងប្រែងក្លាយទៅជាទីក្រុងអរិយ្យធម៍ទំនើបស័ក្តសមជាច្រកទ្វារបស់ដំបន់ទន្លេមេគង្គក្រោមទាំងមូល ជាមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្មសេវ៉ាកម្មអប់រំបណ្ដុះបណ្ដាលវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ដំបន់វាល
ទំនាបទន្លេ Cuu Long និងទូទាំងប្រទេស៕