COP១៦៖ ការសន្យារបស់មនុស្សជាតិចំពោះភពផែនដី

(VOVWORLD) - សន្និសីទលើកទី ១៦ នៃភាគីចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះ(COP១៦) បានបើកកាលពីថ្ងៃទី ២១ ខែតុលា នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ជាមួយនឹងសេចក្តីអំពាវនាវជាបន្ទាន់សម្រាប់សកម្មភាពនិងជំនួយផ្នែកហិរញ្ញវត្ថុដើម្បីបញ្ជ្រាសការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយមនុស្សជាតិទៅនឹងជីវចម្រុះ។

 ដោយប្រធានបទ "សន្តិភាពជាមួយធម្មជាតិ" សន្និសីទនេះ មានគោលបំណងឆ្លើយតបទៅនឹងសេចក្តីអំពាវនាវឱ្យមានសកម្មភាពបន្ទាន់និងការបង្កើនមូលនិធិដើម្បីបញ្ច្រាសការបំផ្លិចបំផ្លាញជីវចម្រុះនាពេលបច្ចុប្បន្ន។ សន្និសីទនេះបានប្រមូលផ្តុំគណៈប្រតិភូប្រហែល ២៣.០០០ នាក់មកពីប្រទេសជិត ២០០ ដែលក្នុងនោះមានរដ្ឋមន្ត្រីប្រហែល ១០០ នាក់ និងប្រមុខរដ្ឋរាប់សិបនាក់។

គោលដៅសំខាន់មួយនៃសន្និសីទគឺជំរុញការអនុវត្តក្របខ័ណ្ឌជីវចម្រុះសកល Kunming-Montreal (GBF) ដែលបានអនុម័តនៅ COP១៥ ដែលប្រព្រឹត្តទៅនៅប្រទេសកាណាដាក្នុងឆ្នាំ ២០២២។ ខ្លឹមសារសំខាន់នៃ GBF បាសកំណត់គោលដៅចំនួន ២៣ ដើម្បីបញ្ឈប់និងបញ្ច្រាសការបាត់បង់ជីវចម្រុះ ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ រួមទាំងការស្ដារឡើងវិញនិងការអភិរក្សយ៉ាងហោចណាស់ ៣០% នៃផ្ទៃដីនិងសមុទ្ររបស់ភពផែនដី ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ និងទប់ស្កាត់ហានិភ័យនៃការផុតពូជសម្រាប់ប្រភេទសត្វនិងរុក្ខជាតិ ដែលបណ្តាលមកពីសកម្មភាពរបស់មនុស្ស។ នៅ COP១៦ ប្រតិភូមានទំនួលខុសត្រូវក្នុងការស្វែងរកដំណោះស្រាយដើម្បីអនុវត្ត GBF រួមទាំងការកៀងគរថវិកាចំនួន ២០០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់ការងារអភិរក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ