Croatia បើកទ្វារព្រំដែនជាមួយ Serbia សំរាប់ជនចំណាក់ស្រុក
|
Croatia បើកទ្វារព្រំដែនជាមួយ Serbia សំរាប់ជនចំណាក់ស្រុក (AP) |
Vovworld-នារសៀលថ្ងៃទី១៩តុលា Croatia បានបើកច្រកទ្វារព្រំដែនជាមួយ
Serbia និងអនុញ្ញាតឲ្យជនចំណាក់ស្រុកប្រមាណ៣ពាន់នាក់ចូលដែនដីប្រទេស
នេះបន្ទាប់ពីគេត្រូវស្ទះជាច្រើនម៉ោងនៅដំបន់ព្រំដែន Berkasovo រវាងប្រទេសទាំង
ពីរក្នុងលក្ខណៈអាកាសធាតុត្រជាក់។ នាថ្ងៃដដែល អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលី
តវ៉ា Elvinas Jankevicius បានប្រកាសអាទិភាពជួរមុខក្នុងការទទួលជនអន្តោប្រវេសន៍
នៃប្រទេសនេះលៃទុកឲ្យគ្រួសារមកពីដំបន់នានានៅស៊ីរី។
បញ្ច្រាស់នឹងបំរ៉ែបំរួលនៅ Croatia និងលីតវ៉ា រដ្ឋាភិបាលឆែកនាថ្ងៃទី១៩តុលា
បានអនុម័តដាក់ពង្រាយប៉ូលីស៥០នាក់ទៅកាន់ហុងគ្រីសំដៅបង្កើនកិច្ចការពារខ្សែ
ព្រំដែន Schengen រវាងហុងគ្រីនិង Serbia ជាកន្លែងត្រូវសម្ភាធពីវិបត្តិជនចំណាក់ស្រុក
នាបច្ចុប្បន្ន៕