Dien Bien ត្រូវការដាស់ឧត្តមភាពមូលដ្ឋាននានាដើម្បីអភិវឌ្ឍ
(VOVWORLD) - នៅក្នុងជំនួបនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា គម្រោង ជួសជុល កែលម្អព្រលានយន្តហោះ Dien Bien គឺជាការងារចាំបាច់ដើម្បី ដាស់សក្ដានុភាពនិងឧត្តមភាពរបស់តំបន់។
ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី៣០ កក្កដា នៅខេត្ត Dien Bien ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh ដឹកនាំក្រុម ការងារបានជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Dien Bien ស្ដីពី ស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខការពារជាតិ ការងារ កសាងបក្សក្នុងឆមាសទី១ឆ្នាំ២០២០ ស្ថានភាពទាក់ទាញទុន ODA និង ទុនវិនិយោគពីបរទេសក្នុងខេត្ត។
នៅក្នុងជំនួបនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា គម្រោង ជួសជុល កែលម្អព្រលានយន្តហោះ Dien Bien គឺជាការងារចាំបាច់ដើម្បី ដាស់សក្ដានុភាពនិងឧត្តមភាពរបស់តំបន់។ ប៉ុន្តែ ខេត្ត Dien Bien ត្រូវរៀបចំ ប្រភពទុនដោយម្ចាស់ការឲ្យបានសមស្រប។ លោកឧបនាយករដ្ឋមន្រ្តីក៏ បានយល់ស្របជាមួយសំណើរបស់ខេត្តស្ដីពីការវិនិយោគអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនៅតាមច្រកទ្វារព្រំដែនដើម្បីពង្រីកសក្ដានុភាព ឧត្តមភាពរបស់ ខេត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែនឲ្យកាន់តែរីកចម្រើនថែមទៀត ផងដែរ៕