Edward Snowdenមិនទាន់មានលក្ខណៈពេញលេញដើម្បីទទួលសិទ្ធិពលរដ្ឋរបស់សហព័ន្ធរុស្ស៊ី។
(VOV) /  
|
អតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) Edward Snowden (Press TV) |
VOV-ស្ថាប័នអន្តោប្រវេសន៍សហព័ន្ធរុស្ស៊ី (FMS) នាថ្ងៃទី៣០កក្កដាបានឲ្យ
ដឹងថា អតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) Edward Snowden មិនអាចសង្ឃឹមទទួលបានសិទ្ធិពលរដ្ឋរបស់រុស្ស៊ីតាមរយៈសំណុំបែបបទងាយ
ស្រួលបនីយកម្មឡើយ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាយករង
FMS Vladimir Burov បានឲ្យដឹងថា គ្មានការកំណត់ក្នុងច្បាប់ណាអនុញ្ញាតឲ្យបង្ក
លក្ខណៈដូច្នេះសំរាប់ Snowden ឡើយ។ មុននោះ FMS បានព្រមានអំពីលទ្ធភាព
អតីតចារបុរស Snowden អាចត្រូវជាប់ស្ទះក្នុងមណ្ឌលឆ្លងដែននៃព្រលាន
យន្តហោះ Sheremetyevo នៅរដ្ឋធានីមូស្គូក្នុងរយៈពេល៦ខែ។ ក្នុងពេលនោះមន្ទីអន្តោប្រវេសន៍ទីក្រុងមូស្គូចំណុះ FMS កំពុងពិនិត្យអំពីការផ្ដល់ឲ្យ Snowden បែបបទភៀសខ្លួនបណ្ដុះអាសន្នក្នុងរយៈពេល៣ខែដែររឺទេ។
Edward Snowden កំពុងត្រូវរដ្ឋអំណាចអាមេរិកតាមចាប់យ៉ាងតឹងរឹងដោយ
ចោទប្រកាន់ធ្វើសកម្មភាពចារបុរសក្រោយពេលបានឲ្យដឹងអំពីកម្មវិធីចារកម្ម
សំងាត់ពិសេសរបស់រដ្ឋាភិបាលអាមេរិកមានឈ្មោះថា PRISM៕
-VOV