EU ដាស់តៀនអង់គ្លេសធ្វើសកម្មភាព ភ្លាមដើម្បីសម្រចឲ្យបានកិច្ចព្រមព្រៀង
(VOVWORLD) - ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានព្រមានថាប្រទេសអង់គ្លេសនឹងមិន ដាក់ចេញនូវការធ្វើសម្បទានណាមួយឡើយដើម្បីបំបែកភាពជាប់គាំងក្នុងការចរចាររបស់ប្រទេសនេះនៅពេលដែលចាកចេញពី EU ឬហៅថា Brexit ក៏ប៉ុន្តែ បង្ហាញក្តីសង្ឃឹមថាភាគីទាំងពីរអាចសម្រេចបាននូវកិច្ចព្រមព្រៀង« លែងលះគ្នា» មុនពេលអង់គ្លេសចាកចេញពី EU នាខែមិនាឆ្នាំ២០១៩ខាងមុខ។
ប្រធានាធិបតីបារាំងលោក Emmanual Macron - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel |
ថ្លែងមតិបន្ទាប់ពីពិធីបិទបញ្ចប់កិច្ចប្រជុំកំពូល EU នៅ ទីក្រុង Brussel (បែលហ្សិក) នាថ្ងៃទី១៨ខែតុលា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសំដែងនូវក្តីសុទិដ្ឋិនិយមថា EU និងអង់គ្លេសអាចជៀង វាងពីសេណារីយ៉ូ យ៉ាងអាក្រក់បំផុតនៅពេលដែល Brexit មិនសម្រេចបានកិច្ចព្រមព្រៀង ណាមួយទេ។ ក្នុងពេលនោះ ថ្នាក់ដឹកនាំមួយចំនួនដទៃទៀត បានអះអាងថា ប្រការនេះគឺពឹងផ្អែកទៅលើសកម្មភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May។ ប្រធានាធិបតីបារាំងលោក Emmanual Macron បានសង្កត់ធ្ងន់ថាកត្តាសំខាន់ៗដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងចុងក្រោយគឺជា«ការធ្វើសម្បទានខាងនយោបាយរបស់អង់គ្លេសតែប៉ុណ្ណោះ»៕