EU ត្រៀមខ្លួនជាស្រេចដំណើរការចរចារជាមួយអង់គ្លេស
|
EU ត្រៀមខ្លួនជាស្រេចដំណើរការចរចារជាមួយអង់គ្លេស (VNA) |
(VOVworld) – ចំពោះមុខព័ត៌មានដែលចាត់ទុកថា៖ នាយករដ្ឋមន្ត្រីអង់គ្លេស
លោកស្រី Theresa May មានលទ្ធភាពភាគច្រើននឹងចាប់ផ្តើមមាត្រាទី ៥០ នៃ
សន្ធិសញ្ញាទីក្រុង Lisbon ស្តីពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស
ឬហៅថា Brexit នាសប្តាហ៍ខាងមុខ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk
នាថ្ងៃទី ១០ មិនា បានឲ្យដឹងថា៖ ប្រទេសជាសមាជិក EU ទាំងអស់បានត្រៀម
ខ្លួនជាស្រេច។ ក្នុងអំឡូង ៤៨ ម៉ោងគិតតាំងពីនាយករដ្ឋមន្ត្រីអង់គ្លេសចាប់ផ្តើម
មាត្រាទី ៥០ នៃសន្ធិសញ្ញាទីក្រុង Lisbon EU នឹងភ្លាមមួយរំពិចដាក់ជូនគំរោង
ឯកសារស្តីពីការកំណត់ទិសដៅរួមសំរាប់ការចរចារទាក់ទិននានា។ ក្នុងពេល នោះ
នាយករដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel បានចាត់ទុកថា៖ ការចរចារ
រវាងអង់គ្លេសនិង EU នឹងជួបការលំបាកលើគ្រប់វិស័យ ជាពិសេសគឺ បញ្ហា
ហិរញ្ញវត្ថុទាក់ទិនដល់ Brexit៕