EU និងគុយបាឯកភាពបន្តការចរចារអំពីបញ្ហាសិទ្ធិមនុស្ស


EU និងគុយបាឯកភាពបន្តការចរចារអំពីបញ្ហាសិទ្ធិមនុស្ស - ảnh 1
EU និងគុយបាឯកភាពបន្តការចរចារអំពីបញ្ហាសិទ្ធិមនុស្ស (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ មិថុនា នៅទីក្រុង Brussels បែលហ្ស៊ីក សហភាពអឺរ៉ុប
(EU) និងគុយបាបានដំណើការចរចារដំបូងស្តីពីបញ្ហាសិទ្ធិមនុស្ស ក្នុងនោះ ភាគី
ទាំង ២ បានឯកភាពប្រើប្រាស់ការសន្ទនាធ្វើជាគោលការណ៍ចរចារ អំពីរាល់
បញ្ហា។ គោលដៅនៃការសន្ទនាគឺជាការលើកកំពស់ការយល់ដឹងគ្នាទៅវិញទៅ
មករបស់ភាគីទាំង ២ ស្តីពីសិទ្ធិមនុស្ស ផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តសិទ្ធិមនុស្ស
និងស្វែងរកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា ពហុភាគីដែល មានសក្តានុភាព
រវាងគុយបានិង EU។ បណ្ដាបញ្ហាដែលត្រូវបានផ្តោតទៅលើ រួមមាន៖ សមភាពភេទ ស្ថានភាពអំពើហឹង្សារចំពោះនារី សិទ្ធិកុមារ ការថែទាំ សុខាភាព អប់រំ សេរីភាពនៃ
និយាយ អន្តោប្រវេសន៍និងច្បាប់។ សេចក្តី ជូនដំណឹងនៃសារព័ត៌មានដែល
ត្រូវបាននាំចេញបន្ទាប់ពីការចរចារបានលើកច្បាស់ថា៖ ភាគីទាំង ២ បានសឲ្យនូវ
ការប្តេជ្ញាបង្កើនទំនាក់ទំនងក្នុងការគោរពសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ