EU និងអាមេរិកសំណូមពរឲ្យស.ប.បកូរ៉េបញ្ចប់កម្មវិធីកាំជ្រួច

EU និងអាមេរិកសំណូមពរឲ្យស.ប.បកូរ៉េបញ្ចប់កម្មវិធីកាំជ្រួច - ảnh 1
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk (ខាងឆ្វេង)និងប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker នៅសន្និសីទកាសែតក្នុងក្របខ័ណ្ឌសន្និសីទកំពូល G២០ (រូបថត៖Xinhua/TTXVN)

(VOVworld) - ក្រោយពីពេលដែលស.ប.បកូរ៉េបាញ់បង្ហោះកាំជ្រួចចំនួន៣គ្រាប់
ទៅតំបន់សមុទ្រជប៉ុននោះ សហភាពអឺរ៉ុប (EU) នាថ្ងៃទី៥ កញ្ញា បានព្រមាន
ព្យុងយ៉ាងត្រូវបញ្ចប់កម្មវិធីកាំជ្រួចដោយខុសច្បាប់ ដែលបណ្ដាលឲ្យភាពតានតឹង
ក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។
នាថ្ងៃដដែល អាមេរិកក៏បានថ្កោលទោសការបាញ់បង្ហោះកាំជ្រួចនាពេលថ្មី
បំផុត របស់ស.ប.បកូរ៉េ ដោយចាត់ទុកនេះជាការគំរាមកំហែងទៅលើបណ្ដាសម្ព័ន្ធ
មិត្ត របស់អាមេរិកក៏ដូចជាការធ្វើចរាចរណ៍អាកាសចរណ៍ស៊ីវិលនិងពាណិជ្ជកម្ម
នាវាចរណ៍ ក្នុងតំបន់ផងដែរ។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានកណ្ដាល
ស.ប.បកូរ៉េ (KCNA) ទើបនឹងបាន ផ្សាយព័ត៌មានថា មេដឹកនាំលោក Kim Jong-un
 បានអំពាវនាវឲ្យកងទ័ពប្រទេស នេះបន្តអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ