EU ប្តេជ្ញាដោះស្រាយវិបត្តិអន្តោប្រវេសន៍


EU ប្តេជ្ញាដោះស្រាយវិបត្តិអន្តោប្រវេសន៍ - ảnh 1
EU ប្តេជ្ញាដោះស្រាយវិបត្តិអន្តោប្រវេសន៍ (Image: VNA)

(VOVworld) – នាថ្ងៃទី ១២ តុលា បណ្ដារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU)
 ដែលបានធ្វើការប្រជុំនៅ Luxembourg នោះបានសន្យាបំផុសប្រភពកំលាំងនិង
គោលនយោបាយទាំងអស់ដើម្បីដោះស្រាយវិបត្តិអន្តោប្រវេសន៍ដល់ឬាគល់។
តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ  
EU  លោកស្រី Federica Mogherini បានឲ្យដឹងថា​៖ ក្រៅពីបញ្ហាអន្តោប្រវេសន៍
 រាល់បញ្ហាផ្សេងៗទៀតដែលត្រូវយកមកពិភាគ្សានៅកិច្ចប្រជុំលើកនេះក៏មាន
សារៈដ៏សំខាន់ដែរ។ ទាក់ទិនដល់ការដោះស្រាយវិបត្តិពោលខាងលើ នាថ្ងៃទី
១២ តុលាអាល្លឺម៉ង់បានប្រកាសនឹងបន្តអនុវត្តវិធានការត្រួតពិនិត្យខ្សែព្រំដែន
លើដីគោកសំដៅកាត់បន្ថយរលកជនចំណាកស្រុកបន្តហូរចូលមកប្រទេស
នេះ។ នាបច្ចុប្បន្នរដ្ឋាភិបាលអាល្លឺម៉ង់ព្រួយបារម្ភណ៏អំពីស្ថានភាពដែលកំពុង
អក្រក់ទៅៗនៅអាប់ហ្គានីស្ថានអាចធ្វើឲ្យចំនួនជនចំណាកស្រុកទៅកាន់
អាល្លឺម៉ងកើនឡើងជាបន្តទៅទៀត៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ