EU ប្រកាសផែនការចរចាជាមួយអង់គ្លេសបន្ទាប់ពី Brexit

EU ប្រកាសផែនការចរចាជាមួយអង់គ្លេសបន្ទាប់ពី Brexit - ảnh 1
ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC)លោក Donald Tusk

(VOVworld)-ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC)លោក Donald Tusk នាថ្ងៃទី៣១មិនា បាន
 ប្រកាសផែនការដំបូងស្តីពីដំណើរការចរចា Brexit បន្ទាប់ពីអង់គ្លេសចាកចេញពី
សហភាពអឺរ៉ុប (EU) ក្នុងនោះបានអះអាងថា ប្រទេសសមាជិកទាំង២៧បានត្រៀម
ជាស្រេចសម្រាប់កិច្ចព្រមព្រៀងអន្តរកាល បន្ទាប់ពីអង់គ្លេសចាកចេញពី EU នាខែ
 មិនាឆ្នាំ២០១៩នោះ។ លោករូបនេះក៏បានទាត់ចោលសំណើររបស់នាយករដ្ឋមន្ត្រី
 អង់គ្លេស លោកស្រី Theresa May អំពីការអនុវត្តទន្ទឹមគ្នារាល់កិច្ចចរចាពាក់ព័ន្ធនឹង
 Brexit និងជម្រុញទំនាក់ទំនងអនាគតរវាងអង់គ្លេសនិង EU។ ផែនការដំបូងរបស់
ប្រធានក្រុមប្រឹក្សាអឺរ៉ុបផ្ញើរឲ្យប្រទេសសមាជិកទាំង២៧បានលើកច្បាស់ថាដំណើរ​
ការចរចាអំពី Brexit រវាងអង់គ្លេសជាមួយ EU ត្រូវទទួលឲ្យបាន “ការរីកចំរើនជាក់
លាក់” មុននឹងការដែលភាគីទាំងពីរអនុវត្តរាល់កិច្ចចរចាកសាងទំនាក់ទំនងដៃគូថ្មី
 នាពេលអនាគត។  ក្នុងករណីដែលអង់គ្លេសនៅរក្សាស្ថានភាពជាផ្នែកមួយនៃប្លុក
 ទីផ្សាររួមអឺរ៉ុបក្រោយ Brexit នោះគឺក្រុងឡុងត្រូវគោរពសេចក្តីកំណត់អំពីសេរីភាព
ធ្វើដំណើរក្នុងប្លុក។ លើសពីនេះទៅទៀត ផែនការដំបូងរបស់ប្រធានក្រុមប្រឹក្សា
អឺរ៉ុប ក៏រួមមានការសន្យាថា EU នឹងព្យាយាមដើម្បីទទួលបានកិច្ចព្រមព្រៀង Brexit
មាន ចរិតលក្ខណៈស្ថាបនាជាមួយអង់គ្លេស ប៉ុន្តែ EU ក៏បានត្រៀមរៀបចំវិធានការ
បំរុងក្នុងករណីដែលរាល់កិច្ចចរចាទទួលបរាជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ