EU ពិចារណាការផ្តល់សម្បទានដល់ធនាគាររុស្ស៊ីដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ

(VOVWORLD) - កាលពីថ្ងៃទី ៣ ខែកក្កដា កាសែត Financial Times បានរាយការណ៍ថា សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើសំណើសម្រាប់ធនាគារកសិកម្មរុស្សីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ដើម្បីតភ្ជាប់ជាមួយបណ្តាញហិរញ្ញវត្ថុសកលឡើងវិញ។
EU ពិចារណាការផ្តល់សម្បទានដល់ធនាគាររុស្ស៊ីដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ - ảnh 1នាវាដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bosphorus ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបថតឯកសារ៖ AFP/VNA

ចំណាត់ការរបស់សហភាពអឺរ៉ុបគឺសំដៅធ្វើសម្បទានដល់រុស្ស៊ីក្នុងការពន្យាពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនបន្តការនាំចេញស្បៀងអាហារទៅកាន់ទីផ្សារពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ ខណៈដែលវិមានក្រឹមឡាំងបាននិយាយថា មិនមានអ្វីត្រូវប្រកាសអំពីការអនុវត្តកិច្ចព្រមព្រៀងនោះទេ។

នាថ្ងៃដដែលនោះ រុស្ស៊ីបានបញ្ជាក់ជាថ្មីថា មិនមានវឌ្ឍនភាពណាមួយក្នុងការអនុវត្តកិច្ចព្រមព្រៀងទាក់ទងនឹងការនាំចេញរបស់ខ្លួនទេ។ ពាណិជ្ជករគ្រាប់ធញ្ញជាតិនៅអឺរ៉ុបក៏បានវាយតម្លៃថា ទីផ្សារជឿជាក់ថា កិច្ចព្រមព្រៀងដឹកទំនិញរបស់អ៊ុយក្រែននឹងមិនត្រូវបានពន្យាពេលទេ លុះត្រាតែរុស្ស៊ីទទួលបានសម្បទានយ៉ាងច្រើន រួមទាំងការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងធនាគាររបស់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ