EU រឹតបន្តឹងដំណើរការរួមបញ្ចូលចំពោះបណ្តាប្រទេស Balkan

(VOVWORLD) - នាថ្ងៃទី៥ខែកុម្ភៈ គណៈកម្មការអឺរ៉ុប ( EC) បានលើកសំណើរស្តីពីដំណើរការយ៉ាងតឹងរឹងថែមទៀត ចំពោះបណ្តាប្រទេសដែលមានគោលបំណង់ចង់រួមបញ្ចូលក្នុងប្លុក EU
 EU រឹតបន្តឹងដំណើរការរួមបញ្ចូលចំពោះបណ្តាប្រទេស Balkan - ảnh 1 នាយករដ្ឋមន្ត្រីក្រូអាត (ឆ្វេង) និងនាយករដ្ឋមន្រ្តីប៉ូឡូញមានបំណងចង់ពន្លឿនការរួមបញ្ចូលរបស់ Balkan ខាងលិចក្នុងសហភាពអឺរ៉ុប (រូបថត៖ រដ្ឋាភិបាលប៉ូឡូញ)

នាថ្ងៃទី៥ខែកុម្ភៈ គណៈកម្មការអឺរ៉ុប ( EC) បានលើកសំណើរស្តីពីដំណើរការយ៉ាងតឹងរឹងថែមទៀត ចំពោះបណ្តាប្រទេសដែលមានគោលបំណង់ចង់រួមបញ្ចូលក្នុងប្លុក EU ក្នុងការធ្វើសម្បទានរបស់បារាំងដើម្បីធ្វើឲ្យរស់រានមានជីវិតឡើងវិញនូវ ក្តីសង្ឃឹមរបស់ប្រទេស Albania និងសាធារណរដ្ឋ Macedonia ខាងជើង ធ្វើជា សមាជិកសហភាពអឺរ៉ុបផងដែរ។

ប្រទេស Serbia និង Montenegro បានចាប់ផ្តើមដំណើរការចរចារក្នុងការរួមបញ្ចូលក្នុងប្លុកនេះ ហើយនឹងត្រូវបន្តទទួលផលប្រយោជន៍តាមការកំណត់ដូចកាលពីមុននេះផងដែរ។ ប៉ុន្តែប្រទេសជិតខាងនៅភាគខាងត្បូងរបស់គេ  អាចត្រូវបានបង្ខំឱ្យពិនិត្យឡើងវិញនូវបញ្ហាមួយចំនួនដែលប្រទេសទាំងនេះចាត់ទុកថាត្រូវបានដោះស្រាយរួចរាល់។ យោងតាមការលើសសំណើរដែលបានដាក់ជូនដោយសហគមន៍អឺរ៉ុបនោះរាល់ការចរចាអាចត្រូវបានផ្អាកចំពោះតំបន់មួយចំនួន ឬក៏ផ្អាកជារួមផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ