EU សំណូមពរឲ្យអង់គ្លេសបំភ្លឺច្បាស់ទស្សនៈក្នុងបញ្ហាសំខាន់ៗ
(VOVWORLD) - នាថ្ងៃទី២០ កក្កដា ប្រធានក្រុមចរចារអំពី Brexit របស់សហភាព អឺរ៉ុប (EU) លោក Michel Barnier បានអំពាវនាវឲ្យអង់គ្លេសបំភ្លឺច្បាស់នូវទស្សនៈ របស់ខ្លួនស្ដីពីបញ្ហាសំខាន់ៗ ដូចជាកញ្ចប់ប្រាក់ដែលអង់គ្លេសត្រូវបង់នៅពេល ចាកចេញពីផ្ទះរួម ផលប្រយោជន៍របស់ប្រជាពលរដ្ឋ EU នៅអង់គ្លេសក្រោយពី Brexit និងបញ្ហាព្រំដែនជាប់ជាមួយអៀឡង់។
រដ្ឋមន្រ្តី Brexit របស់អង់គ្លេសលោក David Davis (ឆ្វេង)និង ប្រធានក្រុមចរចារអំពី Brexit របស់សហភាព អឺរ៉ុប (EU) លោក Michel Barnier មុននឹងជុំចរចារទី២កាលពីថ្ងៃទី១៧ កក្កដា (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី២០ កក្កដា ប្រធានក្រុមចរចារអំពី Brexit របស់សហភាព អឺរ៉ុប (EU) លោក Michel Barnier បានអំពាវនាវឲ្យអង់គ្លេសបំភ្លឺច្បាស់នូវទស្សនៈ របស់ខ្លួនស្ដីពីបញ្ហាសំខាន់ៗ ដូចជាកញ្ចប់ប្រាក់ដែលអង់គ្លេសត្រូវបង់នៅពេល ចាកចេញពីផ្ទះរួម ផលប្រយោជន៍របស់ប្រជាពលរដ្ឋ EU នៅអង់គ្លេសក្រោយពី Brexit និងបញ្ហាព្រំដែនជាប់ជាមួយអៀឡង់។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយក ព័ត៌មានក្រោយពីបញ្ចប់ជុំចរចារទី២នៅទីក្រុងព្រុចស៊ែលនោះ លោក Barnier ឲ្យដឹងថា ជុំចរចារទី៣ នឹងជាពេលវេលាដើម្បីបំភ្លឺច្បាស់នូវបញ្ហាទាំងនេះ។
រីឯខ្លួនវិញ រដ្ឋមន្រ្តី Brexit របស់អង់គ្លេសលោក David Davis ឲ្យដឹងថាកិច្ច រចារនាពេលកន្លងទៅមានលក្ខណៈជាក់ស្ដែងនិងស្ថាបនា ប៉ុន្តែ មានប្រការជា ច្រើនដែលមិនទាន់បានលើកយកមកពិភាក្សានៅឡើយ។តាមលោកថា ភាគីទាំង ពីរចាំបាច់ត្រូវមានដំណោះស្រាយមួយដ៏ទន់ភ្លន់៕