|
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖EPA/TTXVN) |
(VOVworld) - ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់សហភាពអឺរ៉ុប
(EU) ជាមួយអាមេរិកមិនអាចត្រូវបានសម្រេចក្រោមរដ្ឋអំណាចរបស់ប្រធានាធិបតី
អាមេរិកលោក Donald Trump នោះគឺ EU ចាំបាច់ត្រូវផ្លាស់ប្ដូរទិសដៅហើយចាប់ផ្ដើម
កិច្ចចរចារជាមួយប្រទេស មានសក្ដានុភាពផ្សេងៗទៀតយ៉ាងឆាប់រហ័ស។នេះជា
សេចក្ដីប្រកាសរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី៨ កុម្ភៈ
ក្រោយពីជំនួបពិភាគ្សាជាមួយប្រធានាធិបតីអ៊ុយរូហ្គាយ លោក Tabare Vazquez។
តាមលោកស្រី Merkel ថា ប្រសិនបើកិច្ចចរចារពោល ខាងលើមានការបម្រែបម្រួល
ដ៏យឺតយ៉ាវឬមិនមានការរីកចម្រើនណាមួយនោះ EU ចាំបាច់ត្រូវដំណើរការចរចារ
ជាមួយប្រទេសផ្សេងៗទៀតដូចជាជប៉ុន ឥណ្ឌា អូស្ត្រាលីនិងក្រុមប្រទេស Mercosur៕