“Festival ស្រូវអង្ករ Vietnam លើកទី ៥ – Vinh Long ឆ្នាំ ២០២១” បានបិទបញ្ចាប់
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃ Festival នេះក៏បានប្រព្រឹត្តិទៅសិក្ខាសាលាវិទ្យាសាស្ត្រ ដែលមានប្រធានបទ "ឃុំ សង្កាត់មួយ ផលិតផលមួយ (OCOP) & ការអភិវឌ្ឍវិស័យស្រូវអង្ករគឺជា៖ កម្លាំងចលករដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍ជនបទថ្មី "; ការប្រកួតប្រជែង "អង្ករឆ្ងាញ់ពិសារ ពាណិជ្ជសញ្ញាវៀតណាម"។
“Festival ស្រូវអង្ករ Vietnam លើកទី ៥ – Vinh Long ឆ្នាំ ២០២១” បានបិទបញ្ចាប់ |
ក្រោយរយៈពេល ៣ ថ្ងៃ ប្រព្រឹត្តិទៅនោះ “មហោស្រពស្រូវអង្ករ Vietnam លើកទី ៥ – Vinh Long ឆ្នាំ ២០២១” បានបិទបញ្ចប់នាយប់ថ្ងៃទី ១០ មករា។ Festival ទាក់ទាញការចូលរួមរបស់សហគ្រាសជាង ២០០ នៅក្នុងតំបន់ ជាមួយស្តង់ទំនិញប្រមាណ ៤០០ ។ ក្នុងក្របខ័ណ្ឌនៃ Festival នេះក៏បានប្រព្រឹត្តិទៅសិក្ខាសាលាវិទ្យាសាស្ត្រ ដែលមានប្រធានបទ "ឃុំ សង្កាត់មួយ ផលិតផលមួយ (OCOP) & ការអភិវឌ្ឍវិស័យស្រូវអង្ករគឺជា៖ កម្លាំងចលករដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍ជនបទថ្មី "; ការប្រកួតប្រជែង "អង្ករឆ្ងាញ់ពិសារ ពាណិជ្ជសញ្ញាវៀតណាម"។
លោក Le Thanh Tung អនុប្រធាននាយកដ្ឋានដាំដុះ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា Festival បានបើកចេញឱកាសដ៏ធំធេងសម្រាប់អង្គភាព សហគ្រាសផ្នែកស្រូវអង្ករវៀតណាមបង្កើនសកម្មភាពសហប្រតិបត្តិការ សិក្សាស្រាវជ្រាវ ស្វែងរកដំណោះស្រាយយុទ្ធសាស្ត្រ ដោយធានាតួនាទីស្នូលរបស់ផ្នែក ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មប្រកបដោយចីរភាព ធានាសន្តិសុខស្បៀងជាតិ និងរួមចំណែកដល់សន្តិសុខស្បៀងនៅលើពិភពលោក។ តាមនោះ រួមចំណែកលើកកំពស់ឋានៈ និងពាណិជ្ជសញ្ញាស្រូវអង្ករវៀតណាមនៅទីផ្សារជាតិ និងអន្តរជាតិផងដែរ៕