FTA សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាម
|
FTA សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាម |
(VOV)_នាថ្ងៃទី៥តុលា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងបណ្ដាប្រទេសនៃសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប(EAEU) ចូលជាធរមាន បើកចេញឱកាសអភិវឌ្ឍន៍ធំធេង សំរាប់អង្គភាពអាជីវកម្មវៀតណាម។ តាមការព្យាករណ៍ របស់គណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបថា៖ ការបង្កើតតំបន់ពាណិជ្ជកម្មសេរី រវាង EAEU និងវៀតណាម អាចបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី៤ពាន់លានដុល្លារអាមេរិក នាបច្ចុប្បន្ន ឡើងដល់៨ដល់១០ពាន់លានដុល្លារអាមេរិក ក្នុងអនាគត។ លោក Dang Hoang Hai ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប (ក្រសួងឧស្សាហ-ពាណិជ្ជកម្ម) បានអះអាងថា៖
“ ព្រឹត្តិការណ៍ក្នុងថ្ងៃនេះជាសញ្ញាមួយគួរអោយសប្បាយរីករាយ ចំពោះសហគមន៍អង្គភាពអាជីវកម្ម និងមានចរិតលក្ខណះយុទ្ធសាស្ត្រ សំរាប់ភាគីទាំងឡាយ។ ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងជំរុញខ្លាំង ទំនាក់ទំនងសេដ្ឋកិច្ច បើកទូលាយទ្រងទ្រាយផលិតកម្ម អាជីវកម្ម វិនិយោគ រវាងវៀតណាម និងប្រទេសនានាក្នុងសម្ព័ន្ធសេដ្ឋកិច្ច៕”