Ha Giang - គោលដៅវប្បធម៌​ប្រចាំតំបន់ឈានមុខគេនៅអាស៊ី

(VOVWORLD) - កាលពីយប់ថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២៤ (WTA) តំបន់អាស៊ី និងអូសេអានី បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងអង្គការ ទីភ្នាក់ងារគ្រប់គ្រងរដ្ឋ សហគ្រាស និងអ្នកជំនាញជាច្រើនដែលកំពុងប្រតិបត្តិការលើវិស័យទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។
នៅក្នុងព្រឹត្តិការណ៍នេះ ខេត្ត Ha Giang នៃប្រទេសវៀតណាមត្រូវបានអង្គការ WTA ផ្តល់កិត្តិនាមជា៖ គោលដៅវប្បធម៌ក្នុងតំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៤ (Asia's Leading Regional Cultural Destination 2024)។
Ha Giang - គោលដៅវប្បធម៌​ប្រចាំតំបន់ឈានមុខគេនៅអាស៊ី - ảnh 1ភូមិ Pa Vi គឺជាគោលដៅប្រមូលផ្តុំនូវលក្ខណៈវប្បធម៌ប្លែកៗជាច្រើនរបស់ជនជាតិ Mong នៅ Ha Giang។ រូបថត៖ Vinh Phong
Ha Giang - គោលដៅវប្បធម៌​ប្រចាំតំបន់ឈានមុខគេនៅអាស៊ី - ảnh 2វាលស្រែកាំជណ្ដើរ Hoang Su Phi ។ រូបថត៖ Vinh Phong

យោងតាម WTA ការពង្រីកគុណសម្បត្តិនៃទីតាំងភូមិសាស្ត្រ ទេសភាពធម្មជាតិ និងធនធានទេសចរ ជាមួយនឹងតម្លៃលេចធ្លោនៃឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO គឺតំបន់ខ្ពង់រាបថ្ម Dong Van និងគុណតម្លៃពិសេសជាច្រើនទៀតទាក់ទងនឹងភូមិសាស្ត្រ លក្ខណៈសណ្ឋានដី អាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ; តម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលជាច្រើនរបស់ជនជាតិទាំង ១៩ ខេត្ត Ha Giang ជានិច្ចកាលឆ្តោតការយកចិត្តទុកដាក់ វិនិយោគនិងអនុវត្តការងារអភិរក្សនិងអភិវឌ្ឍន៍តម្លៃវប្បធម៌ទាំងនេះតាមវិធីសាស្រ្តប្រកបដោយវិជ្ជាជីវៈ។

Ha Giang - គោលដៅវប្បធម៌​ប្រចាំតំបន់ឈានមុខគេនៅអាស៊ី - ảnh 3ខ្ពង់រាបថ្ម Dong Van។ រូបថត៖ Vinh Phong

លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖ “នៅឆ្នាំ២០២៣ ខេត្ត Ha Giang ក៏ត្រូវបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក លើកតម្កើងជាគោលដៅទេសចរណ៍ដែលកំពុងរីកចម្រើនឈានមុខគេនៅអាស៊ីឆ្នាំ ២០២៣។ នៅឆ្នាំនេះ Ha Giang មានកិត្តិយសក្នុងការទទួលបានពានរង្វាន់ជាគោលដៅវប្បធម៌ប្រចាំតំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៤។ នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ខេត្តក្នុងការកសាងរូបភាព អភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវនិងនិរន្តរភាព។ ទន្ទឹមនឹងនោះ ក៏ជាកម្លាំងចលករសម្រាប់ខេត្ត បន្តពង្រឹងដំណោះស្រាយការអនុវត្តប្រកបដោយសមកាលកម្ម ពង្រីកសមិទ្ធិផលដែលសម្រេចបាន លើកកំពស់និងអះអាងពីឋានៈរបស់ខ្លួននៅលើផែនទីទេសចរណ៍ក្នុងតំបន់ និងអន្តរជាតិ នាពេលខាងមុខ”។

Ha Giang - គោលដៅវប្បធម៌​ប្រចាំតំបន់ឈានមុខគេនៅអាស៊ី - ảnh 4ភ្ញៀវទេសចរណ៍មកកាន់ Ha Giang។ រូបថត៖ Vinh Phong

គួរបញ្ជាក់ថា ខេត្ត Ha Giang តែងតែស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ល្អបំផុត ដែលត្រូវបានជ្រើសរើសដោយទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញជុំវិញពិភពលោក។ កាលពីឆ្នាំ២០២៣ ទស្សនាវដ្ដី New York Times (សហរដ្ឋអាមេរិក) បានរៀបចំណាត់ថ្នាក់ខេត្ត Ha Giang ក្នុងបញ្ជីគោលដៅគួរឲ្យទាក់ទាញបំផុតនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ