Ha Huy Tap យុទ្ធជនស្មោះត្រង់របស់បក្សកុម្មុយនីស្តវៀតណាម
|
Ha Huy Tap យុទ្ធជនស្មោះត្រង់របស់បក្សកុម្មុយនីស្តវៀតណាម |
(VOV)_រំលឹកខួបអនុស្សាវរីយ៍ លើកទី១១០ ទិវាកំណើតរបស់អគ្គលេខាបក្ស
កុម្មុយ នីស្តវៀតណាមលោក Ha Huy Tap (ថ្ងៃទី២៤មេសាឆ្នាំ ១៩០៦-ថ្ងៃទី២៤ មេ
សា ឆ្នាំ ២០១៦) នាព្រឹកថ្ងៃទី១២ មេសា នៅទីក្រុង Ha Tinh (ភាគកណ្ដាលវៀត
ណាម) បានប្រព្រឹត្តទៅសិល្ខាសាលាវិទ្យាសាស្ត្រ ដោយប្រធានបទ៖ អគ្គលេខាបក្ស
Ha Huy Tap ជាមួយការងារកសាងបក្ស។ សាស្ត្រាចារ្យ បណ្ឌិត Le Quoc Ly នាយក
រង វិទ្យាស្ថាននយោបាយជាតិហូជីមិញបានអះអាងថា៖
“ Ha Huy Tap ជាយុទ្ធជនបដិវត្តន៍ដ៏ឆ្នើម អគ្គលេខាបក្សស្មោះត្រង់ ឧស្សាព្យា
យាមរបស់បក្ស បានខំប្រឹងប្រែងដោយមិនចេះហត់នឿយដើម្បីឧត្តមគតិបដិវត្តន៍
ដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។ ទោះបី
ជាបានចាកលាលោកពីយូរណាស់មកហើយ ប៉ុន្តែ ទស្សនះរបស់អគ្គលេខាបក្ស
នៅមានតំលៃដដែល ក្នុងការងារកសាងបក្ស ជាពិសេសគឺតាមស្មារតីនៃសេចក្ដី
សម្រេចចិត្តរបស់សន្និបាតមជ្ឈឹមបក្ស លើកទី៤ ស្ដីអំពីបញ្ហាមួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន និងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១២៕ ”