IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២៣

(VOVWORLD) - IMF រំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំនេះនឹងសម្រេចបាន ៣% កើន ០,២% បើធៀបនឹងកម្រិតព្យាករណ៍ដែលបាននាំចេញនាខែមេសាកន្លងទៅ។
IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២៣ - ảnh 1និមិត្តរូប IMF នៅទីក្រុងវ៉ាស៊ីនតោន  សហរដ្ឋអាមេរិក។ រូបថត៖ AFP/VNA

ក្នុងរបាយការណ៍ថ្មីៗបំផុតអំពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក ដែលបានប្រកាសនាថ្ងៃទី ២៦ កក្កដា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកែសម្រួលបង្កើនសេដ្ឋកិច្ចសកលក្នុងឆ្នាំនេះ ដោយផ្អែកលើសកម្មភាពសេដ្ឋកិច្ចវិជ្ជមានក្នុងត្រីមាសទី ១ កន្លងទៅ។

ជាក់ស្ដែង IMF រំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំនេះនឹងសម្រេចបាន ៣% កើន ០,២% បើធៀបនឹងកម្រិតព្យាករណ៍ដែលបាននាំចេញនាខែមេសាកន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ IMF បានរក្សាការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចពិភពលោកនាឆ្នាំក្រោយនៅកម្រិត ៣% ដដែល ដោយសារខឿនសេដ្ឋកិច្ចនានាត្រូវអភិវឌ្ឍន៍ថយចុះ។ តាមនោះ កម្រិតកំណើនទាំងនេះទាបជាង បើធៀបនឹងកម្រិត ៦,៣% ដែលសម្រេចបានក្នុងឆ្នាំ ២០២១ និង ៣,៥% ក្នុងឆ្នាំ ២០២២។

IMF ក៏បានចាត់ទុកថា យថាទស្សន៍សេដ្ឋកិច្ចពិភពលោកត្រូវបានកែលម្អ ដោយសារសហរដ្ឋអាមេរិកបានដោះស្រាយបញ្ហាពិដានបំណុលសាធារណៈ និងបន្ធូរបន្ថយការព្រួយបារម្ភអំពីវិបត្តិក្នុងវិស័យធនាគារ។ ទោះជាយ៉ាងណាក៏ដោយ អង្គការនេះក៏បានព្រមានថា ខឿនសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាប្រឈមដដែល បើទោះបីជា "សមត្ថភាពស្ដារឡើងវិញក្នុងរយៈពេលខ្លី" ដោយកត់សម្គាល់ថាប្រទេសនានាគប្បីរក្សាគោលនយោបាយរឹតបន្តឹងរូបិយវត្ថុដដែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ