IMF មិនឲ្យក្រិកពន្យាពេលទូទាត់បំណុល

IMF មិនឲ្យក្រិកពន្យាពេលទូទាត់បំណុល - ảnh 1
IMF មិនឲ្យក្រិកពន្យាពេលទូទាត់បំណុល (AP)


        Vovworld-ក្រិកកំពុងបន្តរងសម្ភាធថ្មីបំផុតពីម្ចាស់បំណុលអន្តរជាតិ។ តាម
​កាសែត Focus របស់អាល្លឺម៉ង់ថាថ្លែងមតិនៅកិច្ចប្រជុំត្រៀមបំរងសំរាប់​សន្និសីទ
​​និទាឃៈរដូវនៃមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ​(WB) នា
​ថ្ងៃទី១៦មេសាអគ្គនាយិការ IMF លោកស្រី Christina Lagarde បានឲ្យដឹងថា មិន
យល់ព្រមឲ្យក្រិកពន្យាពេលការទូទាត់ខ្ទង់បំណូលប្រមាណ២,៥ពាន់លានអឺរូនា
ខែឧសភាខាងមុខ។ ដំណាងគណៈកម្មាធិការទ្វីបអឺរ៉ុប​(EC) ក៏បានប្រកាស​មិន​ពេញ
ចិត្តចំពោះវឌ្ឍន៍ភាពយឺតយាវពីភាគីក្រិក។ រីឯរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ក្រិកលោក​
Gianis Varoufakis បានចាត់ទុកថា ការទាមទារប់ម្ចាស់បំណូល​គឺ​តឹងរឹងពេកនិងក្រិក
នឹងប្រុងប្រយ័ត្នដើម្បីមិនជួបនឹងការខុសឆ្គងដែលធ្លាប់ជួបនាអតីតកាល។

តាមគំរោងវិបត្តិបំណូលក្រិកនឹងជាប្រធានបទក្រូបដណ្ដប់ទៅលើសន្និសីទនិទាឃៈ
រដូវរបស់ IMF និង WB ដែលនឹងប្រព្រឹត្តទីនាថ្ងៃទី១៧មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ