IS ដណ្តើមមកវិញទីក្រុង Palmyra នៅស៊ីរី

IS ដណ្តើមមកវិញទីក្រុង Palmyra នៅស៊ីរី - ảnh 1
IS ដណ្តើមមកវិញទីក្រុង Palmyra នៅស៊ីរី (VNA)


(VOVworld) – នាថ្ងៃទី ១១ ធ្នូ ក្រុមភេរវកម្មរដ្ឋឥស្លាមស្វ័យប្រកាស (IS) បាន
ដណ្តើមមកវិញទីក្រុង Palmyra ប៉ែកខាងកើតស៊ីរី បន្ទាប់ពី បណ្ដាកំលាំង
ប្រដាប់អាវុធដកទ័ពចេញពីទីក្រុងនេះ។ តាមនាយកអង្គការឃ្លាំមើលសិទ្ធិ
មនុស្ស  ស៊ីរី (SOHR) លោក Rami Abdel បានឲ្យដឹងថា៖ ដោយមិនអើពើដល់
ការវាយ ប្រហារតាមផ្លូវអាកាស អង្គការភេរវកម្មនេះបានទន្ទ្រានកាន់កាប់
ទីក្រុង Palmyra ឡើងវិញ បន្ទាប់ពីកងទ័ពស៊ីរីចាកចេញពីប៉ែកខាងត្បូងនៃ
ទីក្រុងនេះ។ មុននោះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា៖ បណ្ដាយន្តហោះ
ចំបាំងនៃប្រទេសនេះ ចាប់ពីរាត្រីថ្ងៃទី ១០ ធ្នូ បានដំណើរការវាយប្រហារទៅ
លើទីតាំងនៃពួកឧទ្ទាម នៅទីក្រុងពោលខាងលើ។ ជនប្រដាប់អាវុធ IS ចំនួន
 ៣០០ នាក់ត្រូវបានកំទេច រួមជាមួយរថក្រោះចំនួន ១១ គ្រឿងនិងមធ្យោ
បាយដឹកជញ្ជូនចំនួន ៣១ គ្រឿង ទៀតត្រូវបានបំផ្លាញចោល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ