IS ប្រកាសដំណើរការវាយប្រហារបង្ហូឈាមតម្រង់ទៅលើកងទ័ពយ៉េម៉ែន
|
IS ប្រកាសដំណើរការវាយប្រហារបង្ហូឈាមតម្រង់ទៅលើកងទ័ពយ៉េម៉ែន (FarNew) |
Vovworld-អង្គការឃ្លាំមើលទំព័រអេលិចត្រូនិកឥស្លាម (SITE) មានទីស្ដីការនៅអាមេរិកបានឲ្យដឹងថា ក្រុមសង្គ្រាមឥស្លាមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានប្រកាសថានាថ្ងៃទី២០វិច្ឆិកាក្រុមនេះបានវាយប្រហារទៅលើបណ្ដាទីតាំងរបស់កងទ័ពយ៉េម៉ែននៅភាគអាគ្នេយ៍នៃប្រទេសនេះ ដោយបណ្ដាលការស្លាប់និងរងរបួសជាច្រើន។ ក្នុងសេចក្តីប្រកាសដែលបាន SITE ដកស្រង់ថា IS ប្រកាសថា ទាហានយ៉េមែនប្រមាណ៥០នាក់ត្រូវស្លាប់ក្នុងការវាយប្រហារអត្ថឃាតនិងការប៉ះទង្កិចដោយកំលាំងឥស្លាមជ្រុលនិយមនេះបណ្ដាលឡើងនៅខេត្ត Hadramawt ភាគអាគ្នេយ៍ប្រទេសយ៉េម៉ែន។ មុននោះនាថ្ងៃដដែល កងទ័ពយ៉េម៉ែនបានប្រកាសមុខសញ្ញាភេរវកម្ម Al Qaeda បានបណ្ដាលឡើងការវាយប្រហារនៅមូលដ្ឋានយោធាជិតទីរួមខេត្ត Shibam ដែលធ្វើឲ្យទាហាន១២នាក់ត្រូវស្លាប់និងមុខសញ្ញាសង្គ្រាមឥស្លាមចំនួន១៩នាក់ត្រូវកំទិចផងដែរ៕