IS ប្រកាសថា៖ ក្រុមភេរវករដំណើរការវាយប្រហារនៅបែលហ្ស៊ីកក៏ជាមេគំនិតក្នុងការវាយប្រហារភេរវកម្មនៅបារាំង


IS ប្រកាសថា៖ ក្រុមភេរវករដំណើរការវាយប្រហារនៅបែលហ្ស៊ីកក៏ជាមេគំនិតក្នុងការវាយប្រហារភេរវកម្មនៅបារាំង - ảnh 1
IS ប្រកាសថា៖ ក្រុមភេរវករដំណើរការវាយប្រហារនៅបែលហ្ស៊ីកក៏ជាមេគំនិតក្នុងការវាយប្រហារភេរវកម្មនៅបារាំង (Image: VNA)

(VOVworld) – លើទស្សនាវដ្ដីជាភាសាអង់គ្លេស “Dabiq”​ នៃអង្គការដ្ឋឥស្លាម
ស្វ័យប្រកាស  (IS) ដែលបានបោះពុម្ភផ្សាយ នាថ្ងៃទី ១៣ មេសា បានឲ្យដឹង
ថា៖ ឈ្មោះKhalid និង Ibrahim El Bakraoui ជាបណ្ដាមេគំនិតដែលបានដំណើរ
ការវាយប្រហារភេរវកម្ម ទៅលើទីក្រុង Brussels (បែលហ្ស៊ីក) នាខែ មិនា កន្លង
ទៅនោះ បានត្រៀមរៀបចំ អាវុធនិងសារធាតុផ្ទុះក្នុងការវាយប្រហារនេះ និង
ការវាយប្រហារភេរកម្មនៅទីក្រុងប៉ារីស (បារាំង) នាខែវិច្ឆិការឆ្នាំ ២០១៥ ទៀត
 ផង។ ទស្សនាវដ្ដីក៏បានឲ្យដឹងថែម ទៀតថា៖  ឈ្មោះ Najim Laachraoui រួម
ជាមួយ Ibrahim ភេរវករទាំងពីររូបដែលដំណើរការវាយប្រហារអត្តឃាតដោយ
គ្រាប់បែកទៅលើព្រលានយន្តហោះ Zaventeem (បែលហ្ស៊ីក) ជាអ្នក ត្រៀម
រៀបចំគ្រាប់បែកសំរាប់ការវាយប្រហារនៅទីក្រុងប៉ារីសនិងក្រុង Brussels ផង
ដែរ។  IS ក៏បានទទួលស្គាល់ថាឈរនៅពីក្រោយរាល់ការវាយប្រហារភេរវកម្ម
ដ៏បង្ហូរឈាមពោលខាងលើ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ