IS វាយប្រហារដោយគ្រាប់បែកទៅលើវិហារកាតូលិកគ្រឹស្តសាសនាមួយនៅស៊ីរី
|
IS វាយប្រហារដោយគ្រាប់បែកទៅលើវិហារកាតូលិកគ្រឹស្តសាសនាមួយនៅស៊ីរី (Manorama Online) |
Vovworld-អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នាថ្ងៃទី៥មេសាបានវាយប្រហារ
ដោយគ្រាប់បែកទៅលើវិហារគ្រឹស្តសាសនាមួយនៅខេត្ត Hasaka នៅភាគឦសាន
ស៊ីរី។ អ្នកមានសមត្ថកិច្ចស៊ីរីបានអះអាងថា នេះជាករណីមួយក្នុងចំណោមករណី
វាយប្រហារហឹង្សាដែល IS កំពុងដំណើរការលើទូទាំងប្រទេសមជ្ឈឹមបូព៌ានេះ។ មុន
នោះនាខែកុម្ភៈកន្លងទៅ IS ក៏បានបំផ្លាញ់វិហារ Tal Hurmoz វិហារកាតូលិកមួយក្នុង
ចំណោមវិហារកាតូលិកមានចំណាស់បំផុតនៅស៊ីរី។ IS បានបំផ្លាញ់កេរ៌្តដំណែល
ប្រវត្តិសាស្ត្រនិងវត្ថុបុរាណវិទ្យាជាច្រើនរបស់ស៊ីរីក្នុងនោះមានកេរ៌្តដំណែលចំនួន៦
ដែលត្រូវបានរៀបក្នុងបញ្ជីឈ្មោះបេតិកភ័ណ្ឌពិភពលោក៕