IS សារភាពជាអ្នកនៅពីក្រោយ​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន

(VOVWORLD) - កាលពីថ្ងៃទី ៣១ ខែកក្កដា សាខានៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស  នៅខេត្ត Khorasan ប្រទេសអាហ្វហ្គានីស្ថានបានសារភាពថា អង្គការនេះបានធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងប្រទេសប៉ាគីស្ថានកាលពី១ថ្ងៃមុននោះ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៥៤នាក់ និងជិត ២០០នាក់រងរបួស។ 
IS សារភាពជាអ្នកនៅពីក្រោយ​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន - ảnh 1មឈូសរបស់ជនរងគ្រោះដែលបានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត  កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣។ រូបថត៖ Mohammad Sajjad/AP

សេចក្តីប្រកាសនៅលើគេហទំព័ររបស់សាខា IS បានលើកច្បាស់ថា អ្នកវាយប្រហារអត្តឃាតបានបំផ្ទុះអាវកាក់ដែលពោរពេញទៅដោយគ្រឿងផ្ទុះ។

ការបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារទៅលើហ្វូងអ្នកគាំទ្រនៃក្រុម Jamiat Ulema Islam-Fazl (JUI-F) ដែលជាគណបក្សអ៊ីស្លាមនិយមតឹងរឹងរបស់ប៉ាគីស្ថាន និងជាដៃគូចម្រុះក្នុងរដ្ឋាភិបាល ខណៈដែលពួកគេបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Khar ខេត្ត Khyber Pakhtunkhwa ។ ក្នុងចំណោមជនរងគ្រោះមានកុមារជាច្រើននាក់ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ