ISទទួលស្គាល់ថាបានអនុវត្តការវាយប្រហារបង្ហូឈាមនៅរដ្ឋធានីទុយនេស៊ី
|
កម្លាំងសន្តិសុខទុយនេស៊ីកំពុងដាក់ពង្រាយនៅកន្លែងកើតហេតុ
គឺសារមន្ទូី Bardo (រូបថតៈAFP/TTXVN )
|
(VOVworld)-ក្នុងសារ១ដែលបានថតសម្លេងនិងផ្សាយលើអ៊ីនធើណែត IS បាន
ប្រកាសថា ជនសកម្មប្រយុទ្ធពីរនាក់នៃក្រុមនេះ បានវាយប្រហារសារៈមន្ទីរ Bardo ដោយអាវុធស្វ័យប្រវត្តិនិងគ្រាប់បែក ព្រមទាំងគំរាមកំហេងថា នឹងដំណើរ ការ រាល់ការវាយប្រហារផ្សេងៗទៀត។ សារនេះត្រូវបាននាំចេញ ក្នុងកាលៈ ទេសៈ
ដែលលេចឡើងការព្រួយបារម្ភថា ជនប្រដាប់អាវុធទុយនេស៊ីនៅឯបរទេស នឹង
ត្រឡប់មកវាយប្រហារទីក្រុងទុយនេស៊ីវិញ។ តាមសមត្ថកិច្ចថា មានពលរដ្ឋ ទុយនេស៊ីចំនួនជាង៣ពាន់នាក់ បានចូលរួមក្នុងក្រុមជនសម្មប្រយុទ្ធនៅអ៊ីរ៉ាក់
ស៊ីរី និងលីបី ក្នុងនោះមានក្រុម IS ផងដែរ។
ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីទុយនេស៊ី លោក Habib Essid បានជូនដំណឹង
ថា ជនប្រដាប់អាវុធពីរនាក់ត្រូវបានបាញ់សម្លាប់ក្នុងបទវាយប្រហរភេរវកម្មនាថ្ងៃទី ១៨មិនាអាចជាជនទុយនេស៊ី។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទុយនេស៊ីក៏ដូច ជាសហគមន៍អន្តរជាតិ បន្តថ្កោលទោសការវាយប្រហារដ៏បង្ហូឈាមពោលខាងលើ ។ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១៩មិនាជាមួយប្រធានាធិបតីទុយនេស៊ី សម
ភាគីអាមេរិកលោក Obama បានអះអាងថា អាមេរិកនឹងសហប្រតិបត្តិការជាមួយ
ទុយនេស៊ីក្នុងការប្រឆំាងភេរវកម្មនិងទប់ទល់ជាមួយបណ្តាបញ្ហាសន្តិសុខ ផ្សេងៗ
ទៀត៕