Lonely Planet ចែករំលែកពីរបៀបស្វែងយល់ប្រទេសវៀតណាម
(VOVWORLD) - ថ្មីៗនេះ អ្នកនិពន្ធ Brekke Fletcher នៃគេហទំព័រទេសចរណ៍ឈានមុខគេលើពិភពលោក Lonely Planet រួមជាមួយនឹងអ្នកថតរូប Thanh Huynh បានធ្វើដំណើរកម្សាន្តរយៈពេល ៩ ថ្ងៃ ដើម្បីស្វែងរកអំពីមុខម្ហូបចម្រុះនៃគ្រប់តំបន់នៃប្រទេសវៀតណាម។ ការធ្វើដំណើរត្រូវបានបង្ហោះក្នុងនាទី Elsewhere។
ដំណើររយៈពេល ៩ ថ្ងៃនាំអ្នកទស្សនាស្វែងរកមុខម្ហូបទាំងអស់នៃតំបន់ទាំង ៣ របស់វៀតណាម (រូបថត៖ Lonely Planet) |
ក្នុងអំឡុងពេលស្វែងរកអំពីវៀតណាម លោក Fletcher បានធ្វើដំណើរទៅកាន់តំបន់ដីសណ្ដទន្លេ Cuu Long និងជិះរថភ្លើងទៅកាន់ទីក្រុង Hue ។ អ្នកនិពន្ធនៃ Lonely Planet បានសរសើរការធ្វើដំណើរតាមរថភ្លើងពី Saigon ទៅ Hue ថាជាដំណើរការល្អបំផុតមួយនៅអាស៊ីអាគ្នេយ៍។ អ្នកទស្សនាអាចរីករាយនឹងទេសភាពធម្មជាតិ និងជីវភាពស្រុកស្រែ ក៏ដូចជាទិញអាហារសម្រន់ពីអ្នកលក់នៅតាមផ្លូវ។ Fletcher ក៏បានទៅឈូងសមុទ្រ Lan Ha ជិះទូកលេងតាមរូងភ្នំ ជិះទូកកាយ៉ាក់។ មកដល់ទីក្រុងហាណូយ Fletcher បានទទួលទានអាហារជាមួយគ្រួសារជនហាណូយ។ Fletcher ចូលចិត្តប្រហិតត្រី។ នៅទីក្រុងហូជីមិញ Fletcher បានជ្រើសរើសអង្គុយពីខាងក្រោយម៉ូតូ vespa បុរាណ ហើយទៅដល់កណ្តាលទីក្រុងដើម្បីរីករាយនឹងអាហារនៅផ្សារ ហើយគាត់ចាប់អារម្មណ៍ជាពិសេសជាមួយនឹងទាអាំង ឬ នំប៉័ង៕