NATO – EU អំពាវនាវអោយភាគីនៅ Macedonia អត់ធ្មត់ដើម្បីបន្ធូស្រាលភាពតានតឹង

NATO – EU អំពាវនាវអោយភាគីនៅ Macedonia អត់ធ្មត់ដើម្បីបន្ធូស្រាលភាពតានតឹង - ảnh 1
NATO – EU អំពាវនាវអោយភាគីនៅ Macedonia អត់ធ្មត់ដើម្បីបន្ធូស្រាលភាពតានតឹង

(VOV)_បណ្ដាថ្នាក់ដឹកនាំ NATO និង EU នាថ្ងៃទី១០ ឧសភា ​បានឡើងសម្លេង
អំពាវនាវអោយភាគីជំលោះនានានៅសាធារណរដ្ឋ Macedonia ត្រូវអត់ធ្មត់ បន្ទាប់ពី
ពេលប៉ះទង្គិចគ្នា នាថ្ងៃទី៩ឧសភា​ រវាងប៉ូលីស្តនិង​ជនប្រដាប់អាវុធ១ក្រុម នៅទីរួម
ស្រុក Kumanovo បណ្ដាលអោយមនុស្សចំនួន២២នាក់ត្រូវស្លាប់។ អគ្គលេខាធិការ 
NATO Jens Stoltenberg បានអំពាវនាវអោយថ្នាក់ដឹកនាំ ​និងប្រជាជន​ប្រទេស​នេះ 
ត្រូវសហប្រតិបត្តិការ​គ្នា ដើម្បីស្ដារស្ថិរភាពឡើង​វិញ ​ក៏ដូចជាអនុវត្តការស៊ើបអង្កេត
១ដោយតម្លាភាព និងលើគ្រប់ជ្រុង​ជ្រោយអំពីរឿងហេតុនេះដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ