NATO ធ្វើសមយុទ្ធពហុជាតិនៅសមុទ្រខ្មៅ
|
NATO ធ្វើសមយុទ្ធពហុជាតិនៅសមុទ្រខ្មៅ (VNA) |
(VOVworld) – នាថ្ងៃទី ៥ មិនា ទាហានមកពីប្រទេសជាសមាជិកចំនួន ៧
នៃអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) ចំនួន ១៥០០ នាក់បាន
ចាប់ផ្តើមការធ្វើសមយុទ្ធពហុជាតិ Poseidon ឆ្នាំ ២០១៧ លើតំបន់ដែនសមុទ្រ
អន្តរជាតិប៉ែកខាងលិចសមុទ្រខ្មៅចំណុះរូម៉ានី។ ការធ្វើសមយុទ្ធមានការចូល
រួម របស់នាវាចំបាំងចំនួន ១៧ គ្រឿង យន្តហោះ Puma Naval និងនាវាមុជ
ទឹកចំនួន ២ គ្រឿងរួមជាមួយអ្នកមុជទឹក។ ភារកិច្ចស្នូលនៃការធ្វើសមយុទ្ធ
លើកនេះគឺសំដៅ លើកកំពស់សមត្ថភាពសហការរវាងប្រទេសជាសមាជិក
NATO នានាក្នុងការ បង្ការប្រឆាំងគ្រាប់មីន ក៏ដូចជា វាយតំលៃសមត្ថភាព
នៃអង្គភាពរូម៉ានីក្នុងការ ចូលរួមកំលាំងប្រតិកម្មឆាប់រហ័សរបស់ NATO
នាឆ្នាំ ២០១៨ ខាងមុខ។ ការធ្វើ សមយុទ្ធនឹងបញ្ចប់នាថ្ងៃទី ១៣ មិនា៕