OSCE ទទួលស្គាល់ថា៖ ប៉ុស្តិការពារព្រំដែន “Gukovo” របស់រុស្ស៊ីត្រូវបានបាញ់កាំភ្លើងធំពីភាគីអ៊ុយក្រែន
|
OSCE ទទួលស្គាល់ថា៖ ប៉ុស្តិការពារព្រំដែន “Gukovo” របស់រុស្ស៊ីត្រូវបានបាញ់កាំភ្លើងធំពីភាគីអ៊ុយក្រែន (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ សីហា អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) បានទទួលស្គាល់ថា៖ ប៉ុស្តិការពារព្រំដែន “Gukovo” របស់រុស្ស៊ីត្រូវបានបាញ់កាំភ្លើងធំ ២ ដងពីតំបន់ដែនដីរបស់អ៊ុយក្រែន។ បណ្ដាអ្នកសង្គេតការ OSCE ដែលកំពុងបំបេញ
ភារកិច្ចនៅទីនេះមិនរងរបួសទេ។ អ្នកនាំពាក្យរបស់ OSCE លោក Shiv Sharma បានជូនដំណឺងជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ITAR-TASS ថា៖ នេះគឺជាការបាញ់ កាំភ្លើងធំពីការប៉ះទង្កិចគ្នារវាងកងទ័ពអ៊ុយក្រែននិងកំលាំងប្រឆាំងរដ្ឋាភិបាលនៅតំបន់
ខាងកើតអ៊ុយក្រែន។ តំណាងរបស់ OSCE បានឲ្យដឹងថា៖ រឿងហេតុពោលខាងលើ
មិនរារាំង ក៏ដូចជា ការផ្លាស់ប្តូរសកម្មភាពតាមដានរបស់ OSCE នៅតំបន់ព្រំដែននេះទេ៕