OSCE អំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនប្រតិបត្តិតាមបទឈប់បាញ់
|
OSCE អំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនរក្សាបទឈប់បាញ់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៣ មិនា ប្រធានអង្គការសន្តិសុខនិងសហប្រតិ
បត្តិការអឺរ៉ុប (OSCE) លោក Ivica Dacic បានអំពាវនាវឲ្យភាគីជំលោះនា
នានៅតំបន់ខាងកើតអ៊ុយក្រែនខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តប្រតិ
បត្តិតាមបទឈប់បាញ់។ សេចក្តីថ្លែងការណ៍របស់ លោក Dacic ត្រូវបាន
នាំចេញ ក្នុងកាលៈទេសៈ ភាគីទាក់ទិន នានាបានចាប់ផ្តើមសកម្មភាព
យោធាឡើងវិញនៅទីក្រុង Mariupol ភាគខាងកើត អ៊ុយក្រែន ក្នុងប៉ុន្មាន
ថ្ងៃកន្លងទៅ។ លោក Dacic បានសម្តែងការព្រួយបារម្ភចំពោះ ស្ថានភាព
នាបច្ចុប្បន្ននៅទីនេះ។ នាថ្ងៃដដែល អ្នកប្រមុខក្រុមបេសកកម្មពិសេស
របស់ OSCE ប្រចាំនៅតំបន់ភាគខាងកើតអ៊ុយក្រែនបានអំពាវនាវឲ្យកង
ទ័ពអ៊ុយក្រែននិង កំលាំងប្រឆាំងឈប់បាញ់នៅភូមិ Shirokino ភ្លាមមួយរំពិច៕