PHU QUOC ទទួលភ្ញៀវទេសចរណ៍រុស្ស៊ីចំនួន២៩០នាក់ក្នុងជើងហោះហើរដើមដំបូងមកកាន់កោះ

PHU QUOC ទទួលភ្ញៀវទេសចរណ៍រុស្ស៊ីចំនួន២៩០នាក់ក្នុងជើងហោះហើរដើមដំបូងមកកាន់កោះ - ảnh 1
PHU QUOC ទទួលភ្ញៀវទេសចរណ៍រុស្ស៊ីចំនួន២៩០នាក់ក្នុងជើង
ហោះហើរដើមដំបូងមកកាន់កោះ
(http://nghean24h.vn/)

(VOV)_ជើងហោះហើរអន្តរជាតិដើមដំបូងមានផ្លាក់ KAK 2531 របស់​ក្រុមហ៊ុន
អាកាសចរណ៍​​រុស្ស៊ី(IKAR)ដែលដឹកភ្ញៀវទេសចរណ៍ចំនួន ​២៩០នាក់ ​ចុះចត់នៅ អាកាសយានដ្ឋានអន្តរជាតិ Phu Quoc (វៀតណាម) នាព្រឹកថ្ងៃទី ​១៤ កុម្ភះ។ 

          ថ្លែងមតិនៅទីនេះ លោកស្រី Maria Mizonova អគ្គកុងស៊ុលរុស្ស៊ីប្រចាំ​នៅទីក្រុង
ហូជី មិញ បានចាត់ទុកថា៖ ការបើកជើងហោះហើរត្រង់ពីរុស្ស៊ីទៅកាន់កោះ Phu Quoc នឹងជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការ​ទេសចរណ៍រវាងប្រទេសទាំងពីរ៖

          “ នេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំ​នង​រវាង រុស្ស៊ីនិងវៀតណាម ក្នុងវិស័យទេសចរណ៍។ ការដែលភ្ញៀវទេសចរណ៍មកដល់តំបន់នេះ
នឹងរួមចំ ណែកក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់យ៉ាងខ្លាំងក្លាថែមទៀត៕”​

ប្រតិកម្មទៅវិញ

ផ្សេងៗ