Quang Binh ជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញនៅវៀតណាម

(VOVWORLD) - វ៉ែបសាយទេសចរណ៍ធំបំផុតពិភពលោក Trip Advisor

ទើបនឹងបាន ប្រកាសបញ្ជីឈ្មោះកន្លែងទេសចរណ៍ចំនួន១០គួរឲ្យទាក់

ទាញបំផុតនៅវៀត ណាមដែលត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរ

ក្នុងនោះ Quang Binh ឈរ លំដាប់ថ្នាក់ទី៤ក្រោយពីរដ្ឋធានីហាណូយ

ទីក្រុងហូជីមិញនិងទីក្រុង Hoi An។

Quang Binh ជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញនៅវៀតណាម - ảnh 1ភ្ញៀវទេសចរទៅទស្សនាគុហា Thien Duong នៅខេត្ត Quang Binh (រូបថត៖ TTXVN)

វ៉ែបសាយទេសចរណ៍ធំបំផុតពិភពលោក Trip Advisor ទើបនឹងបាន ប្រកាសបញ្ជីឈ្មោះកន្លែង

ទេសចរណ៍ចំនួន១០គួរឲ្យទាក់ទាញបំផុតនៅវៀត ណាមដែលត្រូវបានជ្រើសរើសដោយភ្ញៀវ

ទេសចរ ក្នុងនោះ Quang Binh ឈរ លំដាប់ថ្នាក់ទី៤ក្រោយពីរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ

និងទីក្រុង Hoi An។ លោក Dang Dong Ha នាយករងមន្ទីរទេសចរណ៍ខេត្ត Quang Binh ឲ្យដឹងថា

ឆ្នាំ២០១៧ជាឆ្នាំដំបូងដែលខេត្ត Quang Binh ទទួលភ្ញៀវទេសចរអន្តរជាតិចំនួន១ សែននាក់ កើន

ជិត១២០%បើប្រៀបនឹងឆ្នាំទៅមិញ។

        “ការលើកកំពស់គុណភាពសេវាកម្ម ផលិតផលទេសចរណ៍ថ្មី បង្កើនការងារ ពន្លឿន

ផ្សព្វផ្សាយអំពីទេសចរណ៍ Quang Binh ជាមួយរូបភាពដ៏សម្បូរបែប រៀបចំពិធីបុណ្យគុហា Quang

Binh ឆ្នាំ២០១៧ រៀបចំព្រឹត្តិការណ៍បវរកញ្ញាសន្តិ ភាពពិភពលោក។ រាល់ព្រឹត្តិការណ៍នេះ

បានបង្កើតឡើងកម្លាំងទាក់ទាញចំពោះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ”។

        Quang Binh ត្រូវបានប្រគល់នាមជានគរគុហារបស់ពិភពលោកដូចជាគុហា Son Doong ជាគុហាធំបំផុតលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ