Quang Tri និងខេត្ត Savannakhet(ឡាវ) សហប្រតិបត្តិការអភិវឌ្ឍន៍លើច្រើនវិស័យ

Quang Tri និងខេត្ត Savannakhet(ឡាវ) សហប្រតិបត្តិការអភិវឌ្ឍន៍លើច្រើនវិស័យ - ảnh 1
Quang Tri និងខេត្ត Savannakhet(ឡាវ) សហប្រតិបត្តិការអភិវឌ្ឍន៍លើច្រើនវិស័យ (tuyengiao.vn)



        VOV-នាថ្ងៃទី១១សីហា នៅទីក្រុង Dong Ha ខេត្ត Quang Tri (វៀតណាម)​
និង​ខេត្ត Savannakhet (ឡាវ) បានរៀបចំការចរចាររវាងគណៈប្រតិភូជាន់ខ្ពស់នៃ​
ខេត្ត​ទាំង​ពីរ​ដំណាក់កាល២០១៤-២០១៦។ នៅការចរចារ ថ្នាក់ដឹកនាំនៃខេត្ត​ទាំង​
ពីរវាយតំលៃ​ការ​អនុវត្តឯកសារព្រមព្រៀងសហប្រតិបត្តិការរវាងគណៈប្រតិភូ
ជាន់ខ្ពស់នៃខេត្តទាំងពីរ​ដែលបានចុះហត្ថលេខានាថ្ងៃទី១៩កក្កដាឆ្នាំ២០១១នៅ
ទីក្រុង Dong Ha ខេត្ត Quang Tri និងឯកសារវាយតំលៃការអនុវត្តឯកសារព្រមព្រៀង​សហប្រតិបត្តិការដែល​បាន​ចុះ​ហត្ថលេខានាថ្ងៃទី៦សីហាឆ្នាំ២០១២ នៅខេត្ត
Savannakhet (ឡាវ)។ គណៈប្រតិភូ​ទាំង​​ពីរ​ក៏បានពិភាគ្សាអំពីបញ្ហាដែលភាគី​ទាំង
ពីរ​យកចិត្តទុកដាក់ដូចគ្នានិងកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការក្នុងដំណាក់​កាល​
២០១៤-២០១៦។ ភាគីទាំងពីរបានឯកភាពសហការ​អនុវត្ត​ខ្លឹមសារ “សេចក្តី​
ថ្លែងការណ៍រួម” និង “សេចក្តីថ្លែងការណ៍ Savannakhet” របស់​សន្និសីទ​​អនុរដ្ឋមន្ត្រី​ការបរទេសអំពីការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចកើតលិចលើកទី២ នាថ្ងៃទី១៦ឧសភា​
ឆ្នាំ២០១៣នៅខេត្ត Savannakhet (ឡាវ)។ ក្រោយការចរចារ ដំណាង​ថ្នាក់ដឹកនាំ​នៃខេត្តទាំងពីរបានចុះហត្ថលេខាលើឯកសារព្រមព្រៀងដំណាក់កាល​២០១៤​-
២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ