Techfest វៀតណាម ២០២២៖ យុវជនជាមួយនឹងការចាប់ផ្តើមអាជីវកម្មប្រកប ដោយភាពច្នៃប្រឌិត
(VOVWORLD) - នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃមហោស្រពការចាប់ផ្តើម នវានុវត្តន៍វៀតណាមឆ្នាំ ២០២២ នៅ Lai Chau (Techfest Vietnam 2022 in Lai Chau) ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lai Chau រៀបចំឡើង។
នាព្រឹកថ្ងៃទី ២៩ ខែសីហា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសម្ព័ន្ធយុវជនខេត្ត Lai Chau បានសម្របសម្រួលរៀបចំវេទិកាយុវជនជាមួយនឹងការចាប់ផ្តើមនវានុវត្តន៍ តាមប្រព័ន្ធអនឡាញដោយតភ្ជាប់ផ្ទាល់ទៅកាន់ទីតាំងជាង ៩០ ក្នុងខេត្ត Lai Chau ទាំងមូល។ នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃមហោស្រពការចាប់ផ្តើមនវានុវត្តន៍វៀតណាមឆ្នាំ ២០២២ នៅ Lai Chau (Techfest Vietnam 2022 in Lai Chau) ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lai Chau រៀបចំឡើង។
វេទិកាផ្តល់ពេលវេលាសម្រាប់អ្នកជំនាញចាប់ផ្តើមអាជីវកម្ម គណៈប្រតិភូក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានជួបសំណេះសំណាលជាមួយយុវជន Lai Chau ក្នុងការផ្លាស់ប្តូរ ចែករំលែកការលំបាក និងសំណូមពររបស់យុវជនក្នុងការចាប់ផ្តើមអាជីវកម្ម; បទពិសោធន៍ក្នុងការកសាងអង្គការឧបត្ថម្ភយុវជនប្រកបដោយភាពច្នៃប្រឌិត; ដំណោះស្រាយដើម្បីលើកកម្ពស់ស្មារតីនៃភាពជាសហគ្រិន និងបង្កើនប្រសិទ្ធភាពនៃការគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មរបស់យុវជន។
ក្នុងឱកាសនេះ សម្ព័ន្ធយុវជនខេត្ត Lai Chau បានលើកសរសើរ និងប្រគល់វិញ្ញាបនបត្រដល់យុវជន ២១នាក់ ដែលប្រកបអាជីវកម្មបានល្អ; បើកដំណើរការក្លឹបវិនិយោគ និងចាប់ផ្តើមអាជីវកម្មខេត្ត Lai Chau៕