UNICEF ជំរុញការធានាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វា

(VOVWORLD) - មូលនិធិកុមាររបស់អង្គការ សហប្រជាជាតិ (UNICEF) នៅថ្ងៃទី ៣១ ខែសីហា បានប្រកាសថា ខ្លួនបានចេញកញ្ចប់ដេញថ្លៃបន្ទាន់មួយ ដើម្បីធានាបាននូវវ៉ាក់សាំងការពារជំងឺអុតស្វា (Mpox) សម្រាប់ប្រទេសដែលមាន វិបត្តិ។ 
UNICEF ជំរុញការធានាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វា - ảnh 1បុគ្គលិកពេទ្យព្យាបាលកុមារដែលរងជំងឺអុតស្វា ក្នុងក្រុង Nyiragongo រដ្ឋ North Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

នេះគឺជាកម្មវិធីដែលធ្វើឡើងដោយមានការសម្របសម្រួលជាមួយសម្ព័ន្ធ វ៉ាក់សាំង Gavi, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាហ្រ្វិក (CDC Africa) និងអង្គការសុខភាពពិភពលោក។

សេចក្តីប្រកាសបានឲ្យដឹងថា អាស្រ័យលើសមត្ថភាពផលិតរបស់អ្នកផលិត វ៉ាក់សាំងចំនួន ១២ លានដូសនៅឆ្នាំ ២០២៥ អាចត្រូវបានផលិត។ UNICEF នឹងបង្កើតកិច្ចព្រមព្រៀងផ្គត់ផ្គង់តាមលក្ខខណ្ឌជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង។ ប្រការនេះក៏អនុញ្ញាតឱ្យអង្គការ UNICEF ទិញនិងដឹកជញ្ជូនវ៉ាក់សាំង ដោយមិនយឺតពេល។

បច្ចុប្បន្ននេះ ប្រទេសមួយចំនួនបានប្តេជ្ញាបញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសអាហ្វ្រិកដែលកំពុងរងគ្រោះខ្លាំងជាងគេ ហើយដោយឡែក អេស្ប៉ាញបានសន្យាថា នឹងផ្តល់វ៉ាក់សាំងចំនួន ៥០០.០០០ ដូស។ ក្រុមហ៊ុនឱសថដាណឺម៉ាក Bavarian Nordic ក៏នឹងឧបត្ថម្ភវ៉ាក់សាំងចំនួន ២១៥.០០០ ដូសផងដែរ។ គិតត្រឹមថ្ងៃទី ២៧ ខែសីហា មានករណីសង្ស័យចំនួន ២២.៨៦៣ ករណី និងករណីស្លាប់ចំនួន ៦២២ នាក់ ដែលទាក់ទងទៅនឹងប្រភេទផ្សេងៗគ្នានៃមេរោគបណ្តាលជំងឺអុតស្វានៅលើទ្វីបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ