UOB ៖ យថា​ទស្សន៍​កំណើន​សេដ្ឋកិច្ច​វៀតណាម​នៅ​តែ​មាន​ភាព​វិជ្ជមាន​

(VOVWORLD) - ការស្តារឡើងវិញនៃតម្រូវការខាងក្រៅនិងក្នុងស្រុក ក៏ដូចជាវិស័យផលិតកម្មបានជួយឱ្យសេដ្ឋកិច្ចវៀតណាមមានកំណើនខ្លាំងជាងការរំពឹងទុកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។ 

នៅក្នុងពិធីប្រកាសការស្រាវជ្រាវយថាទស្សន៍ធុរកិច្ចឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហូជីមិញ លោក Suan Teck Kin នាយកផ្នែកស្រាវជ្រាវទីផ្សារនិងសេដ្ឋកិច្ចសកលរបស់ UOB Group បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចវៀតណាមគឺលើសពីការរំពឹងទុក; កម្លាំងចលករសម្រាប់កំណើនបានមកពីការងើបឡើងវិញនៃតម្រូវការរបស់ឧស្សាហកម្មអេឡិចត្រូនិក កំណើនស្ថិរភាពនៅក្នុងប្រទេសចិននិងតំបន់ ព្រមទាំងសមត្ថភាពក្នុងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដោយធនាគារកណ្តាលធំៗនឹងគាំទ្រដល់យថាទស្សន៍របស់វៀតណាម។

UOB ៖ យថា​ទស្សន៍​កំណើន​សេដ្ឋកិច្ច​វៀតណាម​នៅ​តែ​មាន​ភាព​វិជ្ជមាន​ - ảnh 1លោក សួន តេកគីន នាយកផ្នែកស្រាវជ្រាវទីផ្សារ និងសេដ្ឋកិច្ចសកល  UOB Group។ រូបថត៖ vietstock.vn

ដោយវិភាគអំពីលទ្ធផលវិជ្ជមានក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះនៅវៀតណាម UOB បានឲ្យដឹងថា GDP ពិតរបស់វៀតណាមបានកើនឡើង ៦,៩៣% នៅក្នុងត្រីមាសទីពីរ ដោយបន្តសន្ទុះកើនឡើងនៅក្នុងត្រីមាសទីមួយ ។ ប្រការនេះបានជួយឱ្យសេដ្ឋកិច្ចវៀតណាមកើនឡើង ៦,៤២% នៅក្នុង ឆមាសទីមួយនៃឆ្នាំនេះ ពោលគឺលើសពីកម្រិត ៣,៨៤% នៅក្នុងឆមាសទីមួយនៃឆ្នាំមុន។

ការស្រាវជ្រាវយថាទស្សន៍អាជីវកម្មឆ្នាំ ២០២៤ របស់ UOB ក៏បង្ហាញផងដែរថា ធុរកិច្ចវៀតណាមភាគច្រើន នៅតែមានសុទិដ្ឋិនិយមចំពោះបរិយាកាសធ្វើអាជីវកម្មនាបច្ចុប្បន្ន។ ស្ទើរតែ ៩០% នៃអាជីវកម្មវៀតណាមបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្មនៅក្រៅប្រទេស ដោយអាស៊ានគឺជាទីផ្សារកំពូលដែលធុរកិច្ចឆ្ពោះទៅ ដើម្បីពង្រីកអាជីវកម្មក្នុងរយៈពេលបីឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ