USABC ពង្រីកតួនាទីជាស្ពានតភ្ជាប់រដ្ឋាភិបាលជាមួយសហគមន៍ធុរកិច្ចវៀតណាម-អាមេរិក

(VOVWORLD) - លោក Ted Osius បានអះអាងថា នាពេលខាងមុខ ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នឹងបន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល ជាមួយសហ គមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ស្នើឡើងគំនិតផ្តួចផ្តើមជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀត ណាមនិងសហរដ្ឋអាមេរិក។

 USABC ពង្រីកតួនាទីជាស្ពានតភ្ជាប់រដ្ឋាភិបាលជាមួយសហគមន៍ធុរកិច្ចវៀតណាម-អាមេរិក - ảnh 1លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម (ខាងឆ្វេង) និងលោក Ted Osius ប្រធាន និងអគ្គនាយកក្រុមប្រឹក្សា USABC។ 

នារសៀលថ្ងៃទី២២ មីនា នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបធ្វើការជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (USABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងអគ្គនាយកក្រុមប្រឹក្សា ដែល កំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានអះអាងថា៖ វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋ អាមេរិកជាដៃគូសំខាន់ជួរមុខក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជា សសរស្តម្ភ។ លោករដ្ឋមន្ត្រី To Lam បានស្នើឲ្យ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងសហគមន៍ ធុរកិច្ចអាមេរិក បន្តដើរតួនាទីជាស្ពានដ៏សំខាន់មួយរវាងរដ្ឋាភិបាល និងសហគមន៍ធុរ កិច្ចនៃប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀត ណាម និងសហរដ្ឋអាមេរិក; បង្កើនការវិនិយោគរបស់អាមេរិកនៅទីផ្សារវៀតណាម ជាពិសេសក្នុងដំណើរការផ្លាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យនានាដូចជា៖ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងអនុវត្តន៍យ៉ាងជាក់ស្ដែងនូវការ សន្យា និងគំនិតផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិកក្នុង វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខនាវាចរណ៍ និងអាកាសចរណ៍។

រីឯខ្លួនវិញ លោក Ted Osius បានអះអាងថា នាពេលខាងមុខ ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នឹងបន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល ជាមួយសហ គមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ស្នើឡើងគំនិតផ្តួចផ្តើមជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀត ណាមនិងសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ