Vietnam Expo ២០១៥៖ឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងបរទេស
|
Vietnam Expo ២០១៥៖ឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងបរទេស (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយផ្សារណាត់ពាណិជ្ជកម្ម
អន្តរជាតិវៀតណាម២០១៥ (Vietnam Expo ២០១៥) បានបើកដោយប្រធានបទកិច្ច
សហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន។ នេះជាឱកាសតភ្ជាប់
អង្គភាពអាជីវកម្មផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគនិងផ្ទេប្តូរបច្ចេកវិទ្យារវាងអង្គភាព
អាជីវកម្មក្នុងនិងក្រៅប្រទេស។ ផ្សារណាត់មានទ្រង់ទ្រាយស្តង់ទំនិញចំនួន៧៥០
របស់អង្គភាពអាជីវកម្មចំនួន៦០០មកពីប្រទេសនិងដំបន់ដែនដីចំនួន២៤។ លោក
ស្រី Pham Bich Ngoc នាយិការអាជីវកម្មក្រុមហ៊ុនចំកាត់ Kona បានឲ្យដឹងថា៖
“នេះជាឱកាសដោះដូរពាណិជ្ជកម្មអន្តរជាតិហេតុនេះហើយយើងខ្ញុំចង់ទាក់ទង
ជាមួយដៃគូបរទេសជាច្រើន។ នេះគឺជាផ្សារណាត់ដ៏ធំដែលទទួលបានការយកចិត្ត
ទុកដាក់ពីអង្គភាពអាជីវកម្មក្នុងប្រទេស។ យើងខ្ញុំបានទាក់ទងជាមួយអង្គភាព
អាជីវកម្មមានសក្ដានុភាពសហប្រតិបត្តិការទន្ទឹមនឹងនោះជាឱកាសដើម្បីផ្សព្វផ្សាយ
ផលិតផលថ្មីជាមួយអ្នកប្រើប្រាស់៕”