|
កុមារមួយនាក់ទទួលរងជំងឺស្វិតខួរក្បាលដោយវីរុស Zika នៅប្រេស៊ីល (រូបថត៖Xinhua/TTXVN) |
(VOVworld) - ធនាគារពិភពលោក (WB) នឹងផ្ដល់ឧបត្ថម្ភជាទឹកប្រាក់ចំនួន១៥០
លានដុល្លាអាមេរិកដើម្បីជួយប្រទេសអាមេរិកឡាទីននិងការីបៀននានាក្នុងការ
ប្រយុទ្ធរុញថយក្រោយអាសន្នរោគបណ្ដាលឡើងដោយវីរុស Zika។ក្នុងសេចក្ដី
ថ្លែងការណ៍មួយនាថ្ងៃទី១៨ កុម្ភៈ WB បានឲ្យដឹងថា កញ្ចប់ប្រាក់នេះនឹងត្រូវបាន
រំដោះជាភ្លាមមួយរំពេចដោយផ្នែកទៅលើតម្រូវការហិរញ្ញវត្ថុនាបច្ចុប្បន្ននៃ
ប្រទេសនិមួយៗ។WB នឹងធ្វើហិរញ្ញប្បទានសំរាប់សកម្មភាពជាច្រើនសំដៅទប់
ទល់នឹងវីរុស Zika រួមមានត្រួតពិនិត្យមុខសញ្ញាឆ្លងជំងឺ កំណត់មុខសញ្ញាងាយរង
គ្រោះ ថែទាំនិងតាមដានស្ត្រីក្នុងនិងក្រោយរយៈពេលមានផ្ទៃពោះ។តាមការវិភាគ
របស់ WB ថា ការផ្ទុះឡើងវីរុស Zika លើកនេះអាចបង្កការខូចខាតចំនួន៣ពាន់
៥រយលានដុល្លាអាមេរិកទៅលើខឿនសេដ្ឋកិច្ចតំបន់នារយៈពេលខ្លី៕