WB វាយតម្លៃផលប៉ះពាល់របស់ RCEP មកលើវៀតណាម

(VOVWORLD) - យោងតាមអ្នកជំនាញរបស់ WB វៀតណាមអាចជាប្រទេសដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពី RCEP។

ធនាគារពិភពលោក (WB) ទើបតែបានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយបានវិភាគអំពីឱកាសនិងបញ្ហាប្រឈមនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្រាប់សេដ្ឋកិច្ចនៃប្រទេសសមាជិករបស់ខ្លួន។ យោងតាមអ្នកជំនាញរបស់ WB វៀតណាមអាចជាប្រទេសដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពី RCEP។

នៅក្នុងរបាយការណ៍ថ្មីនេះ អ្នកជំនាញរបស់ WB បានដាក់ចេញសេណារីយ៉ូចំនួនបួនសម្រាប់សកម្មភាព RCEP។ ក្នុងនោះ សេណារីយ៉ូទី ១ គឺជាដំណាក់កាលចាប់ផ្តើម ហើយសេណារីយ៉ូទី ៤ ត្រូវបានវាយតម្លៃថា មានសុទិដ្ឋិនិយមបំផុត។ យោងតាមសេណារីយ៉ូទីមួយ ក្នុងដំណាក់កាល  ២០២០-២០៣៥ វៀតណាមនឹងកាត់បន្ថយអត្រាពន្ធនាំចូលជាមធ្យមពី ០,៨% ចុះត្រឹម ០,២% ខណៈពេលដែលទទួលបានកម្រិតពន្ធនាំចេញពី ០,៦% ចុះត្រឹម ០,១%។ យោងតាមសេណារីយ៉ូនេះ កំណើនប្រាក់ចំណូលរបស់វៀតណាមគឺជិតស្មើសូន្យ ហើយការនាំចូលនាំចេញក៏ធ្លាក់ចុះដែរ។

សេណារីយ៉ូទី៤ គឺជាសេណារីយ៉ូដែលមានសុទិដ្ឋិនិយមបំផុត នៅពេលទាញយកផលប្រយោជន៍ទាំងអស់ វៀត ណាមនឹងមានកម្រិតប្រាក់ចំណូលខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិក RCEP។ កម្រិតប្រាក់ចំណូលរបស់ប្រទេសវៀតណាមបានកើនឡើង ៤,៩% បើប្រៀបធៀបទៅនឹងកម្រិតមូលដ្ឋាន ហើយខ្ពស់ជាងប្រទេសដទៃទៀតដែលមានកំណើនប្រាក់ចំណូលត្រឹមតែ ២,៥% ប៉ុណ្ណោះ។  អ្នកវិភាគបាននិយាយថា បញ្ហាចម្បងសម្រាប់វៀតណាមគឺថា អាជីវកម្មវៀតណាមនឹងប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ មិនត្រឹមតែក្នុងវិស័យផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងវិស័យសេវាកម្មទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ