WB វាយតំលៃខ្ពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម
|
WB វាយតំលៃខ្ពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម (VOV) |
Vovworld-នាថ្ងៃទី២០កក្កដានៅក្រុងហាណូយធនាគារពិភពលោក (WB) ប្រចាំ
នៅវៀតណាមបានប្រកាសរបាយការណ៍បច្ចុប្បន្នកម្មស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច
វៀតណាម។ រាយការណ៍អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមនាពេល
កន្លងមក លោក Sebartian Eckart អ្នកជំនាញការជាន់ខ្ពស់នៃធនាគារពិភពលោក
ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចវៀតណាមបន្តស្ដារឡើងវិញដោយ
មានកំរិតកំណើន GDP ទទួលបាន៦,២៨%ក្នុងឆមាសទីមួយឆ្នាំ២០១៥។ ប៉ុន្តែដំណើរ
ការស្ដារសេដ្ឋកិច្ចឡើងវិញទៀងទាត់ឡើយ។
រីឯអ្នកជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅវៀតណាម
លោក Gabriel Demombynes បានឲ្យដឹងថា មុននេះរចនាសម្ព័ន្ធការងារធ្វើនៅវៀត
ណាមភាគច្រើនគឺកសិកម្មគ្រួសារ ការងារធ្វើក្នុងសហករណ៍និងអង្គភាពអាជីវកម្មរដ្ឋ
ប៉ុណ្ណោះទេ ប៉ុន្តែដល់ឥឡូវនេះបានមានការផ្ទេរប្តូរទៅវិស័យផលិតកម្មឧស្សាហកម្ម
សេវាកម្មក្នុងបណ្ដាអង្គភាពអាជីវកម្មគ្រួសារក្រៅកសិកម្មអង្គភាពអាជីវកម្មឯកជនក្នុង
ប្រទេសនិងបរទេស៕