Yemen ៖ កងទ័ពចម្រុះបង្កើនការវាយប្រហារតាមជើងអាកាសទៅលើពួកឧទ្ទាមឥស្លាម Houthi


Yemen ៖ កងទ័ពចម្រុះបង្កើនការវាយប្រហារតាមជើងអាកាសទៅលើពួកឧទ្ទាមឥស្លាម Houthi  - ảnh 1
Yemen ៖ កងទ័ពចម្រុះបង្កើនការវាយប្រហារតាមជើងអាកាសទៅលើពួក ឧទ្ទាមឥស្លាម Houthi (Image: VNA)

(VOVworld) – កងទ័ពចម្រុះបណ្ដាប្រទេសអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីត បានបង្កើនការវាយប្រហារតាមជើងអាកាសទៅលើទីតាំងយោធានៃពួកឧទ្ទាម
Houthi នៅរដ្ឋធានី Sanaa ក្នុងកាលៈទេសៈ បេសជនពិសេសរបស់ អ.ស.ប.
លោក Ismail Ould Ahmed មកកាន់ប្រទេសនេះបំពេញការងារធ្វើជាអ្នកកណ្ដាល សំរាប់បទឈាប់បាញ់មួយ។ ទីស្នាក់ការរបស់ GPC ប៉ែកខាងត្បូងរដ្ឋធានី
Sanaa ត្រូបបានបំផ្លាញចោលទាំងស្រុងនិងជនស៊ិវិលជាច្រើននាក់រងរបួស។ កងទ័ពចម្រុះក៏បានដំណើការវាយប្រហារតាមជើងអាកាសទៅលើទីតាំង
យោធារបស់កំលាំង Houthi នៅខេត្ត Saada ជិតនឹងខ្សែព្រំ ដែនជាមួយអារ៉ាប់
ប៊ីសាអ៊ូឌីតដែលធ្វើឲ្យពួកឧទ្ទាម Houthi ចំនួន ៣០ នាក់ត្រូវ ស្លាប់។ នៅទីក្រុង
កំពង់ផែរ Aden ភាគខាងត្បូង Yemen មជ្ឈដ្ឋានមន្ត្រីតំបន់បានឲ្យដឹងថា៖ ការ
វាយប្រហារ បានធ្វើឲ្យទាហាន Houthi យ៉ាងហោចណាស់ចំនួន ៤០ នាក់ត្រូវ
ស្លាប់ដែលធ្វើឲ្យ ពួកឧទ្ទាមត្រូវដកថយរត់ទៅកាន់ក្លោងទ្វាប៉ែកខាងជើងទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ